នៅមុនបន្តិច នៅលើបណ្តាញសង្គមហ្វេសប៊ុកមួយដែលមានឈ្មោះថា Chan Tola បានបង្ហោះសារយ៉ាងខ្លោចចិត្ត ក្រោយពីម្តាយស្លា ប់ចោលកូនដល់ទៅ៦នាក់ ដែលរស់នៅក្នុងខ្ទមយ៉ាងកំសត់ ជាមួយឪពុក ។ គ្រួសារកំសត់មួយគ្រួសារនេះ រស់នៅក្នុងភូមិក្រឡា ស្រុកអូរជុំ ខេត្តរតនគិរី ។ ជីវភាពរបស់ពួកគាត់មានការលំបាកខ្លាំងណាស់ ពិសេសគឺក្មេងៗមិនមានសំលៀកបំពាក់ សម្រាប់ទៅសាលារៀននោះទេ ហើយសៀវភៅក៏គ្មានដែរ។

បើយោងតាមគណនីហ្វេសប៊ុកខាងលើបានប្រាប់ឲ្យដឹងថា "?ប្រពន្ឋស្លា ប់ចោលសល់កូន៦នាក់ ភូមិក្រឡា ស្រុកអូរជុំ ខេត្តរតនគិរី ?ជីវភាពលំបាក ព្រោះកូនច្រើន បានឃេីញសាររបស់អ្នកគ្រូនិងបានឃេីញរូបភាព៣សន្លឹក ចង់ស្រក់ទឹកភ្នែកជាពន់ពេក! ហេតុអ្វីមកជួបគ្រោះយ៉ាងដូច្នេះ សូមរលែកទុក្ខដ៏គ្រាមក្រំនេះផង។
សូមបងប្អូនសប្បុរសជនជួយចែករំលែកតាម សទ្ធាផង បងប្អូនអាចជួយជាថវិការ សំលៀកបំពាក់ឯកសណ្ឋានសិស្ស សំភារៈសិក្សា អង្ករ។ ល។?ដោយក្តីមេត្តា និងក្តីស្រឡាញ់ចូលរួមរំលែកដល់អ្នកខ្វះខាតពិតជាបានបុណ្យកុសលផលបុណ្យច្រើនណាស់ លេខទូរស័ព្ទទំនាក់ទំនងខ្ញុំបាទ015388860?"។

គ្រាន់តែបានឃើញសារនេះភ្លាម ធ្វើឲ្យបងប្អូនតាមបណ្តាញសង្គមហ្វេសប៊ុក មានអារម្មណ៍ក្តុកក្តួលជាខ្លាំង និងសោកស្តាយជាពន់ពេក ព្រោះថាក្មេងៗកំពុងតែស្ថិតនៅក្នុងវ័យសិក្សា តែឪពុកគ្មានលទ្ធភាពសំភារៈសិក្សាឲ្យកូនទៅរៀន ព្រោះតែជីវភាពក្រីក្រខ្លាំងពេក សូម្បីតែពេលខ្លះក៏គ្មានអង្ករដាំបាយហូបផង៕

ប្រភព៖ Chan Tola