បរទេស៖ បងប្អូនច្បាស់ជាបានស្គាល់ហើយថា Angelina Jolie គឺជាជនបរទេសម្នាក់ដែលមានចិត្តធម៍នាងបានជួយកូនខ្មែរយើងមួយចំនួនហើយថែមទាំងបានរើសក្មេងៗយកទៅចិញ្ចឹមមើលថែយ៉ាងល្អមិនត្រឹមតែប៉ុណ្ណោះទេនៅក្នុងពេលថ្មីៗនេះនាងបានទិញភ្នំមួយនៅស្រុកសំឡូតយកទៅអភិរក្សអំឡុងឆ្នាំ២០០២ នៅពេលចុះមកថតរឿង Tomb Rider ឆ្លៀតក្នុងឱកាសនោះអ្នកស្រីក៏បានសុំកូនខ្មែរសម្បុរសណ្ដែកបាយយកទៅចិញ្ចឹមម្នាក់ទៀតដោយដាក់ឈ្មោះថា Maddox ។

គួរបញ្ចាក់ផងដែរថា ប្រភពដែលចេញពីអ្នកស្រុកបានធ្វើការលើកឡើងឲ្យដឹងថាមូលហេតុដែលនាងទិញភ្នំនោះគឺដោយសារតែនាងចង់ទិញយកទៅអភិរក្សហ្នឹងសំបូរឈើល្អ និងសត្វព្រៃច្រើនណាស់គ្មានអ្នកណាម្នាក់ហ៊ានទៅបាញ់សត្វឬទៅកាប់ឈើឡើយព្រោះខ្លាចគ្រាប់កាំភ្លើងបាញ់បែកប្រឡោះជើងជាក់ជាពុំខាន។ ព្រោះអ្នកស្រីគាត់ធ្វើយ៉ាងណាកែប្រែភ្នំនោះឲ្យទៅជាជម្រកដ៏សុខសាន្ត របស់សត្វព្រៃគ្រប់ប្រភេទ។

គួរបញ្ជាក់ថាកាលពីឆ្នាំ២០១៦ កន្លងទៅអ្នកស្រី Angelina Jolie បានមកដតរឿង “First they kill my father” ក៏បានជ្រើសរើសខេត្តបាត់ដំបងថតនៅក្នុងរឿងខាងលើនេះផងដែរ។ ហើយអ្វីដែលកាន់តែពិសេសនោះគឺក្រៅពីទិញភ្នំដើម្បីអភិរក្សហើយនោះអ្នកស្រី Angelina Jolie ក៏បានធ្វើផ្លូកៅស៊ូមួយខ្សែរនៅផ្លូវទៅ ជាវ ឬ ផ្លូវរមាសដែលស្ថិតនៅស្រុកសំឡូត៕






