តារាស្រីរាងតូចច្រលឹង កញ្ញា ពេជ្រ សូលីកា និងអនាគតស្វាមី បានរៀបចំពិធីភ្ជាប់ពាក្យយ៉ាងអធិកអធ័ម ដោយមានសាច់ញាតិ និងមិត្តរួមការងារ បានចូលរួមយ៉ាងច្រើនកុះករ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩នេះ ជាហេតុធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីបានឃើញការភ្ជាប់ពាក្យរបស់កញ្ញា។

តារាចម្រៀងដ៏មានប្រជាប្រិយភាព រួចមកអនាគតស្វាមី បានអញ្ជើញចាស់ទុំ និងសាច់ញាតិ មិត្តភក្តិមកធ្វើជាសាក្សី នៃក្តីស្រលាញ់របស់អ្នកទាំងពីរនាក់ ។ ដំណឹងដ៏ល្អមួយនេះ ពិតជាធ្វើឲ្យអ្នកគាំទ្រ មានក្តីរំភើបជាខ្លាំង ក្រោយពីបានឃើញ IDOL របស់ខ្លួនក្នុងឈុតកូនក្រមុំយ៉ាងស្រស់ស្អាត រួមជាមួយនឹងកូនកំលោះយ៉ាងស្រស់សង្ហាចាប់ដៃគ្នាសាង គ្រួសារមួយយ៉ាងផ្អែមល្ហែមនោះ។

គ្មានអ្វីត្រូវលាក់បាំង បើមនុស្សពីរនាក់ស្រលាញ់គ្នាពិត ត្រូវតែហ៊ានបង្ហាញ ពីស្នាមញញឹមដ៏និងសេចក្តីស្រលាញ់ ទៅកាន់អ្នកនៅក្បែរខ្លួន ។ មនុស្សពីរនាក់ស្រលាញ់គ្នាពិត មានចិត្តស្មោះត្រង់ មានគម្រោងសាងអនាគតជាមួយគ្នា គេមិនដែលខ្វល់ថាអ្នកផ្សេងគិតមិច ឬគេនិយាយអ្វីនោះទេ គឺដឹងតែម្យ៉ាង គឺពួកយើងអាចរស់នៅយ៉ាងមានក្តីសុខជាមួយមនុស្សដែលយើងស្រលាញ់ទៅបានហើយ ។

ការស្រលាញ់មិនឋិននៅលើមាត់អ្នកនេះ ថាល្អ អ្នកនោះថាអាក្រក់នោះទេ គឺសំខាន់ខ្លួនយើង ដែលជាសាងវាឡើង បើយើងសាងតែរឿងល្អៗ សាងតែសេចក្តីសុខ ទោះបីមានគេមកនិយាយបែបនេះ បែបនោះរាប់រយដងទៀត ហើយយើងនៅតែបង្ហាញទៅគេថា យើងកាន់តែមានក្តីសុខថ្វេរដងនោះ នោះថ្ងៃណាមួយគេនិងឈប់និយាយពីយើងហើយ ដូចពាក្យចាស់ថា ចង្កៀងផ្ទះអ្នកភ្លឺ ផ្ទះអ្នកនោះនិងមានក្តីសុខ។ ជីវិតយើង គ្រួសារយើង យើងជាសាងវាមក គ្មានអ្នកណាមួយមកកំណត់ឲ្យយើងធ្វើអ្វីដែលយើងមិនចង់ធ្វើបាននោះទេ អាស្រ័យលើយើងទាំងពីរនាក់តែប៉ុណ្ណោះ៕




ប្រភព៖រូប Pepper Media Cambodia