មិនធម្មតាមែន...អនាគតស្វាមីកញ្ញា ពេជ្រ សូលីកា គឺជាអ្នក designer សំលៀកបំពាក់នៅអូស្រ្ដាលី និងជាម្ចាស់រោងចក្រខោអាវខ្មែរថែមទៀតផង...
-

នៅមុននេះបន្តិចនៅលើបណ្តាញសង្គមហ្វេសប៊ុកមួយដែលមានឈ្មោះថា NadechYaya Cambodia FC បានបង្ហាញពីប្រវត្តិរបស់អនាគតស្វាមីរបស់កញ្ញា ពេជ្រ សូលីកា ដោយម្ចាស់គណនីហ្វេសប៊ុកខាងលើបានរៀបរាប់ថា "គឹមហាន អាយុ26 ឆ្នាំ ជាជនជាតិខ្មែរ

-មិនត្រឹមតែសង្ហាទេ

-មិនត្រឹមតែមានទេ

-មិនត្រឹមតែជា គូរដណ្ដឹងរបស់តារាចម្រៀងដែលមានប្រជាប្រិយភាពនៅ ស្រុកខ្មែរទេ

-តែ គឺជា designer សំលៀកបំពាក់នៅអូស្រ្ដាលី ហេីយសំខាន់ទៀតជា អ្នកច្នៃម៉ូតូវ័យក្មេងដែលធ្លាប់បានបង្ហាញស្នាដៃក្នុង កម្មវិធី MBFWA (Mercedes-Benz Fashion Week Australia ) ក្នុងឆ្នាំ2013 ,2015,2016 ទៀត ហេីយក្នុងឆ្នាំ ។2014 គាត់បានបេីករោងចក្រខោអាវនៅខ្មែរ ដែលមាន បុគ្គលិក 15នាក់ ? គាត់រស់នៅអូស្រ្ដាលីតាំងតែពីកំណេីតព្រោះឪពុកគាត់ បានរត់ពីស្រុកខ្មែរទៅអូស្រ្ដាលីនៅជំនាន់ខ្មែរក្រហម ម៉ាក់ប៉ាគាត់ចង់អោយរៀនពេទ្យ តែគាត់ចង់ក្លាយជាអ្នកផលិតខោអាវ រឺអ្នកចំរៀង រឺអ្នកផលិតតន្រ្ដីហេីយដេរខោអាវតាំងពីអាយុ14 ឆ្នាំ ? អាលូវមិនបានជាអ្នកចម្រៀងតែបានក្លាយជាគូរដណ្ដឹងអ្នកចម្រៀង?។ នេះហេីយ រឿងនៅពីខាងក្រោយខ្នងគូរដណ្ដឹងរបស់ ពេជ្រសូលីកាដែលអ្នកទាំងអស់គ្នាមិនដឹង គាត់គឺ គឹម ហាន ? ហេីយការពិតមួយទៀតគឺគាត់ស្រលាញ់ ចែសូកាលីខ្លាំង ?? លេីសពីនិងគាត់ក៏Follow Yaya ក្នុងអាយជីដែរ?។

#ប្រុសស្អាតលាក់ខ្លួន

#Pich_Solika

មានជនជាតិខ្មែរ ប៉ុន្មាននាក់ដែលបានបង្ហាញស្នាដៃ នៅកម្មវិធី Fashion ធំៗៗនៅក្រៅស្រុក ចឹងហេីយយេីងគួរតែមានមោនៈភាព និង អោយតម្លៃគាត់ដែលគាត់ជា អ្នកច្នៃម៉ូតជនជាតិខ្មែរម្នាក់ដែលនាំមុខមាត់ដ៏ប្រទេសយេីង ផងដែរហេីយគួរតែចែករំលែកអោយគ្រប់គ្នាបានស្គាល់គាត់ ? ។Search រកមុខពេញមួយថ្ងៃកាលពីម្សិលមុិញ ទីបំផុតរកឃេីញ ពេលកំពុងអានរឿងគាត់គិតក្នុងចិត្ត អាបុិនេះឡូយណាស់ មិនធម្មតាទេ ?? អ្នក Copy post ជួយដាក់ Create ផង ព្រោះថាខ្ញុំចំណាយពេល រកមេីលពេញមួយយប់ ?តែបេីអាចត្រឹម Share ទៅបានហេីយ"។

ជាមួយគ្នានេះផងដែរ ក៏មានបងប្អូនជាច្រើន គាត់បង្ហាញចំណាប់អារម្មណ៍ ដោយមិននឹកស្មានថា អនាគតស្វាមីរបស់កញ្ញា ពេជ្រ សូលីកា​ មានប្រវត្តិមិនធម្មតា ។ មានតែពាក្យជូនពរអ្នកទាំងពីរ ឲ្យជួបតែសេចក្តីសុខ និងមានសុភមង្គល ជាមួយគ្នារហូតដល់ចាស់កោងខ្នង ៕

ប្រភព៖ NadechYaya Cambodia FC