ត្រៀមទឹកភ្នែកឲ្យហើយទៅ...រឿង ស្រ្តីមេម៉ាយ សម្តែងដោយ Dj NaNa ត្រៀមចាក់បញ្ចាំងនៅថ្ងៃអាទិត្យខាងមុខនេះ ចូលរួមដោយសេរី ហើយកុំភ្លេចនាំអ្នកម៉ាក់មកមើលផង...
-

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ ពិធីការិនីដ៏មានវោហាស័ព្ទ ព្រមទាំងមានចំណេះដឹងជាច្រើន ផ្នែកអប់រំ មិនថារឿងស្នេហា មិនថារឿងក្នុងគ្រួសារ គឺអ្នកនាងតែងតែផ្តល់ប្រឹក្សាយោបល់ ផ្តល់ពាក្យល្អដល់ប្អូនៗជានិច្ច។ អ្នកនាង Dj NaNa បានសាងភាពល្បីល្បាញយ៉ាងខ្លាំង។ អ្នកនាង Dj NaNa បានផ្តល់ប្រឹក្សាយោបល់ ល្អៗជាច្រើនដល់អ្នកគាំទ្រ តាមរយៈវិដេអូឃ្លីប ឬ តាមរយៈរឿងភាគខ្លីដែលសំដែងដោយអ្នកនាងផ្ទាល់។

អ្នកនាង Dj NaNa ទើបតែថតរឿងភាគខ្លីមួយដែលពោលពេញទៅដោយអត្តន័យ ហើយក៏មានការសម្តែងដោយអ្នកនាងផ្ទាល់ មានទាំងទឹកភ្នែក មានទាំងការសប្បាយ លាយឡំគ្នា ក្នុងខ្សែរភាពយន្តរឿង "ស្រីមេម៉ាយ" ដែលចាក់បញ្ចាំងនៅថ្ងៃអាទិត្យនេះ ពីម៉ោង៥ល្ងាច-៧ល្ងាច ទល់មុខវត្តចាក់អង្រែលើ Factory Phnom Penh ដោយឥតគិតថ្លៃ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាងបានបង្ហោះសារថា "ថ្ងៃនេះយករឿងខ្លីស្រីមេម៉ាយ មកចាក់សាកល្បងលើផ្ទាំងធំ ដើម្បីត្រៀមមើលជាមួយប្រិយមិត្តនៅថ្ងៃអាទិត្យនេះ ពីម៉ោង៥ល្ងាចដល់៧ល្ងាច (27.10.2019)។ ចូលមើលដោយឥតគិតថ្លៃណា។ ត្រៀមទឹកភ្នែកឲ្យហើយទៅ ហើយកុំភ្លេចនាំអ្នកម៉ាក់មកមើលផង។ ទីតាំងនៅ ទល់មុខវត្តចាក់អង្រែលើ Factory Phnom Penh ។ ភ្ជាប់ជាមួយគ្នានោះផងដែរអ្នកនាង បានបន្តទៀតថា "ជួបគ្នាថ្ងៃអាទិត្យនេះ ទី២៧ តុលា នៅFactory Phnom Penh ខាងមុខវត្តចាក់អង្រែលើ ចាប់ពីម៉ោង៥ល្ងាច-៧ល្ងាច។ ទាក់ទងលេខ 015 86 33 96 / 089 212 511។ ចូលរួមដោយឥតគិតថ្លៃ"៕

ប្រភព៖ Dj NaNa