នាពេលបច្ចុប្បន្នមានបងប្អូនជាច្រើន ដែលមានប្រាក់ចំណូលសមរម្យ ហើយក៏មានបងប្អូនជាច្រើន បានប្រើប្រាស់ទូរស័ព្ទល្អ ស្ទើរគ្រប់ដៃ ។ បច្ចេកវិទ្យាកាន់តែទំនើប ធ្វើឲ្យអ្នកផលិតទូរស័ព្ទដៃកាន់តែជឿនលឿន ដើម្បីតម្រូវចិត្តអតិថិជន។ ដោយឡែកក្រោយពីមានការចេញទូរស័ព្ទដៃជាបន្ទាប់ ដែលមានទូរស័ព្ទខ្លះតំលៃឈានដល់ទី១ពាន់ដុល្លារ ទៅ២ពាន់ដុល្លារ ទៅកាន់តំលៃទូរស័ព្ទនីមួយៗ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា NHA Cambodia បានបង្ហោះសារនៅលើបណ្តាញសង្គមដោយលោកបានរៀបរាប់ថា "អ្នកខ្លះប្រើទូរស័ព្ទថ្លៃ$1600 ទៅ2000$តែនៅបន្ទប់ជួល៤ម៉ែត្រ៤ជ្រុងថ្លៃ$60ក្នុងមួយខែ ចំណែកមនុស្សមួយចំនួនវិញប្រើទូរស័ព្ទថ្លៃ$១០០ នៅផ្ទះល្វែងថ្លៃខ្ទង់ម៉ឺនដុល្លារ។

បើអ្នកចង់បានម៉ូតូថ្មី ក៏បង់រំលស់។ សួរថា១០ឆ្នាំក្រោយអ្នកសល់អ្វីខ្លះទេ? ចម្លើយគឺសល់ សល់ទូរស័ព្ទកញ្ចាស់មួយគ្រឿង ម៉ូតូហួសស៊េរីមួយគ្រឿង និងត្រូវធ្វើការដើម្បីបង់រំលស់សម្ភារៈផ្សេងទៀតដែលចិត្តភ្លើតភ្លើនស្ទើរភ្លើងរបស់អ្នកចង់បានបន្តទៀត។ចុះពេលអ្នកចង់បានប្រពន្ធ សួរថាគេមានបង់រំលស់ដែរឬអត់? ចម្លើយគឺ ប្រពន្ធមិនមែន iPhone 11pro ទេ។អញ្ចឹងសួរថាត្រូវធ្វើម៉េចដើម្បីបានប្រពន្ធ? ចម្លើយងាយគឺខំរកលុយ សន្សំទុកទៅដណ្តឹងគេទៅ គ្មាននរណាគេឲ្យកូនគេទៅស៊ីអំបិលប្រហុកជាមួយលោកឯងទេ។

ជូនទៅអស់លោកអ្នកដែលចង់ទិញសម្ភារៈដើម្បីលម្អសំបកកាយខាងក្រៅហួសសមត្ថភាព។Cr Muon Vichet។ បន្ទាប់ពីបានឃើញ CAPTION ភ្លាម ក៏មានបងប្អូនជាច្រើនបានចូលរួមបញ្ចេញយោបល់ ដោយមានអ្នកខ្លះថា ពិតណាស់ ៕





ប្រភព៖ NHA Cambodia