កុំដាច់ចិត្តអី មេត្តាជួយស៊ែរបន្តផង ! ព្រះអង្គជាកូនកំព្រាម្តាយ​ ពេល​នេះព្រះអង្គត្រូវការ​ឈាម​ដើម្បី​ជួយសង្គ្រោះ​ជីវិតជាបន្ទាន់
-

ភ្នំពេញ៖ បងប្អូនច្បាស់ជាបានជ្រាបហើយថា នៅកាលពីម្សិលមិញនេះមានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិងម៉ូតូដោយបង្ករឲ្យព្រះសង្ឃមួយអង្គរងរបួសធ្ងន់ និងអ្នកបើករងរបួសស្រាល ទីតាំងកើតហេតុជាប់របងវិទ្យាល័យព្រះស៊ីសុវត្ថិ។

នេះបើយោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Yin Vay​ បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្កមហ្វេសប៊ុកថា ៖  ខ្ញុំព្រះករុណា​បានប្រគេនបច្ច័យសម្រាប់ព្យាបាលបន្តិចបន្តួចនិងបានសាកសួរសួរសុខទុក្ខ​ព្រះអង្គ​ មេន​ ផាត់យ៉ា​ ដែល​ជួបគ្រោះ​កាលពី​ល្ងាចមិញនេះ​ ជាប់របងវិទ្យាល័យព្រះស៊ីសុវត្ថិ។​

​សូមប្រគេន​និងជម្រាបជូន​ថា៖​ ព្រះអង្គមាន​ជីវភាព​ខ្វះខាត​ខ្លាំង​ណាស់​ ជាកូនកំព្រាម្តាយ​មានតែ​ញោមប្រុស​ គង់នៅវត្តចាស់ ស្រុកកំណើតមកពីស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ឥឡូវកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរកាល់ម៉ែត ហើយអាការៈប៉ះពាល់ព្រះកេសខ្លាំងដោយហូរឈាមតាមត្រចៀកមិនឈប់​ បើតាមការ​រៀបរាប់​អំពីគ្រួសារព្រះអង្គ​ (ឈាមកកនៅព្រះកេស) និងត្រូវចំជើងមួយចំហៀងទៀតខ្លាំង ទន្ទឹមព្រះអង្គទើបជាពីអាពាធ។

?សូ​ម​អំពាវនាវ​សប្បុរសមេត្តា​ជួយ​ផ្តល់​ឈាមផង​ ខណៈ​ពេល​នេះព្រះអង្គត្រូវការ​ឈាម​ដើម្បី​ជួយសង្គ្រោះ​បន្ទាន់​ ព្រោះមាន​បញ្ហា​ខ្វះ​ខាត​ច្រើន​ណាស់​ក្នុងការ​ព្យាបាល​ជំងឺ​ព្រះអង្គ។​ សម្រាប់​ព័ត៌មាន​បន្ថែម​ ឬ​សម្រាប់​ការ​ឧបត្ថម្ភ​សូម​ទំនាក់ទំនង​មកកាន់?098700990-?015 848 299    សូមអរព្រះគុណ​និងអរគុណ។