អាណិតខ្លោចចិត្ត...ម្តាយអង្គុយយំ ទឹកភ្នែក ទឹកសំបោរ កូនចិត្តអប្រិយ៍នាំគ្នារត់ចោលម្តាយអស់ ទុក្ខឲ្យគាត់រស់នៅតែម្នាក់ឯង...មានវិដេអូ
-

ជីវិតជាអ្នកម្តាយពិតជាលំបាកខ្លាំងណាស់ ខំប្រឹងចិញ្ចឹមកូន តាំងពីតូចក្រូចឆ្មា ពពោះរយៈពេល៩ខែ១០ថ្ងៃ ចុងក្រោយទុកម្តាយចោល ឲ្យរស់នៅកំព្រាកណ្តោចកណ្តែង ក្នុងខ្ទមកំសត់ ពេលខ្លះក៏មានបាយម្ហូបញុាំ ហើយពេលខ្លះក៏ត្រូវទ្រាំគេងទាំងអត់បាយ ព្រោះថាគាត់ចាស់ទៅហើយ មិនដឹងត្រូវធ្វើអ្វីកើត។

លោកយាយកំសត់អង្គុយយំនឹកកូន យំព្រោះស្តាយដែលខំចិញ្ចឹមបីបាច់ តែចុងក្រោយ កូនរត់ចោល គ្មានចិត្តអាណិតដល់ម្តាយចាស់ ជរា ទុកគាត់ឲ្យរស់នៅតែម្នាក់ឯង រាល់ថ្ងៃនឹកកូនណាស់ ចង់ឃើញមុខកូនណាស់ តែកូនចិត្តអប្រិយ៍​ទៅ មិនដែលមកអើតមើលម្តាយចាស់អីបន្តិចសោះ។ តើឲ្យគាត់ទៅរំពឹងអ្នកណា ខ្លួនចាស់ណាស់ទៅហើយ គ្មានអ្វីជាទីពឹងទេ​។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Nourn Sobourn បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកថា "អាណិត​ណាស់​ ម្តាយ​មួយ​ចិញ្ចឹម​កូន១0នាក់​រស់​ ចំណែក​កូន១០នាក់ ចិញ្ចឹម​ម្តាយ​មួយ​មិនរស់​ លោក​យាយ​ទ្រហោយំ​ រៀបរាប់​អំពី​ជីវិត​ដ៏​កំសត់​ និង​លេី​ដៃ​សំពះ​សូម​អោយ​បងប្អូន​កូន​ចៅ​ជួយ​គាត់​ដេីម្បី​បន្ត​ជីវិត​រស់​ ទៅមុខទៀត​ លោក​យាយ​រស់​នៅ​ស្រុក​រលាប្អៀរ​ ខេត្ត​កំពង់ឆ្នាំង​។ ទំនាក់ទំនង​ 0965056900"៕

មានវិដេអូ៖

ប្រភព៖ Nourn Sobourn