ស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុ អំពាវនាវដល់ បងប្អូនដែលបាត់ម៉ូតូ សូមមកពិនិត្យមើលម៉ូតូទាំងអស់គ្នា...
-

ខេត្តព្រះសីហនុ ៖ ពលរដ្ឋដែលមានបាត់ម៉ូតូដូចភិនភាគខាងក្រោមសូមទំនាក់ទំនងទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ។ នៅថ្ងៃ២៥តុលា២០១៩នេះ នគរបាលបានបញ្ជូនក្រុមជនសង្ស័យចំនួន៣ក្រុម សរុប៧នាក់ ដែលជាក្រុមលួចម៉ូតូដោយកាច់បំបែកសោរ ចំនួន០៣ករណីផ្សេងៗគ្នា ទៅកាន់សាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់ ក្នុងនោះនគរបាលដកហូតម៉ូតូជាវត្ថុតាងនៃអំពើលួចនេះចំនួន៩គ្រឿងផងដែរ។

លោកឧត្តមសេនីយ៍ត្រីកុល ផាលីស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុបញ្ជាក់ថា៖ ករណីទី១ ៖ ចោរកម្មបង្កដោយជនជាតិចិន លួចកាច់បំបែកសោរកម៉ូតូ០១គ្រឿង ម៉ាក AIR BLADE ពណ៌ក្រហមលាយស គ្មានស្លាកលេខរបស់ជនជាតិនេប៉ាល់ឈ្មោះ SHYAM GURUNG ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ PEARL កាលពីព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៩ នៅមុខកាស៊ីណូ PEARL ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ក្នុងនោះនគរបាលឃាត់ខ្លួនបានជនសង្ស័យជាជនជាតិចិន ចំនួន ០២នាក់ និងដកហូតបានមកវិញម៉ូតូដែលជនសង្សយ័លួចយកនោះ។ជនសង្ស័យទាំង ០២នាក់មានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ LI ZHI QING ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន គ្មាន មានទីលំនៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។

២-ឈ្មោះ RONG XIAO MING ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែនលេខ EB5713034 មានទីលំនៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។

- ករណីទី២ ៖ ចោរកម្ម លួចកាច់បំបែកសោរកម៉ូតូ បង្កឡើងដោយជនជាតិចិន កាលពីរសៀលថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៩ ឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣នាក់ ជាជនជាតិចិន នៅចំណុច ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ។ ជនសង្ស័យទាំង ០៣នាក់មានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ CHU LIANG ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (គ្មាន) មានទីលំនៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។

២-ឈ្មោះ TAN KAI ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (គ្មាន) មានទីលំនៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។

៣-ឈ្មោះ XU YING BIAO ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (គ្មាន) មានទីលំនៅមិនពិតប្រាកដ ។

វត្ថុតាងចាប់យកបាន៖

-ដែកច្នៃសំរាប់កាច់បំបែកសោរម៉ូតូ ចំនួន០២ដើម។

-ម៉ូតូ ០៤គ្រឿង

+ម៉ាក AIR BLADE ពណ៌ក្រហម-ស គ្មានស្លាកលេខ មានលេខតួ: 550637 ។

+ម៉ាក AIR BLADE ពណ៌ខ្មៅ គ្មានស្លាកលេខ មានលេខតួ: 322286 ។

+ម៉ាក CLICK ពណ៌ខ្មៅ គ្មានស្លាកលេខ មានលេខតួ: 0073635 ។

+ម៉ាក AIR BLADE ពណ៌ស គ្មានស្លាកលេខ មានលេខតួ: 053769 ។

-សោរតាន់ ០៦ដើម។

-សោរដោះ ០១ប្រអប់។

-ទុលឡឺវីស ០១ដើម។

-ក្រដាសខាត់ ០២សន្លឹក។

-ស្ព្រាយ៍ពណ៌បាញ់ ០១កំប៉ុង។

- ករណីទី៣ ៖ ចោរកម្ម លួចកាច់បំបែកសោរកម៉ូតូ បង្កឡើងដោយជនជាតិខ្មែរ កាលពីរសៀលថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៩ ឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ ជាជនជាតិខ្មែរ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតនៅ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ។

ជនសង្ស័យទាំង ០២នាក់មានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ សេង ឈិន ហៅ ស្នា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលមួយកន្លែង ស្ថិតនៅភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។

២-ឈ្មោះ សៅ សាង ហៅ លៀង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលមួយកន្លែង ស្ថិតនៅភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។

+វត្ថុតាងចាប់យកបាន៖

-ម៉ូតូ ០៤គ្រឿង (ផលនៃអំពើលួច)

+ម៉ាកសង់ ស៊េរីឆ្នាំ២០១៧ កាំបន្ទះពណ៌ស ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1H-2556 មានលេខម៉ាស៊ីន: 1716040237 ។

+ម៉ាកស្កុបពី ពណ៌ស គ្មានស្លាកលេខ មានលេខតួ: 5049864 ។

+ម៉ាកស្កុបពីអាយ ពណ៌ឈាមជ្រូក គ្មានស្លាកលេខ មានលេខតួ: 5220443 ។

+ម៉ាកហុងដា Winner ពណ៌ខ្មៅ-លឿង គ្មានស្លាកលេខ មានលេខម៉ាស៊ីន: 1055605 ។

-សោរតាន់ ០៤ដើម។

-សោរដោះ ០៧ដើម។

-ទុលឡឺវីស ០៣ដើម។

-ដង្កាប់ ០១ដើម។

-ស្លាកលេខម៉ូតូ ចំនួន០២ (កំពង់ឆ្នាំង 1J-9727 និងតាកែវ 1Q-7297) ៕

ប្រភព៖ Huy Bunleng