ហ្វេសប៊ុក៖ បងប្អូនច្បាស់ជាបានស្គាល់ហើយថាលោក ឯកឧតម្ត ខៀវ កាញ់រិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា នៅក្នុងពេលថ្មីៗនេះលោកបានធ្វើការបង្ហោះរូបភាពមួយសន្លឹកនៅលើបណ្តាញសង្គមរបស់លោកមិនត្រឹមតែប៉ុណ្ណោះទេលោកថែមទាំងបានភ្ជាប់មកជាមួយនិងសារមួយឃ្លារមកជាមួយផងដែរដោយនៅក្នុងសារនោះលោកបានធ្វើការលើកឡើងយ៉ាងដូច្នេះថា ៖ ចូលថ្នាក់អក្ខរកម្មយូរហើយ ឡើងលើឆាកម្តងមើល !។

យ៉ាងណាមិញបន្ទាប់ពីបានឃើញការបង្ហោះបែបនេះរួចបានធ្វើឲ្យមហាជនមួយចំនួនដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកាបានកើតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយថែមទាំងសរសើរលោក ឯកឧតម្ត ខៀវ កាញ់រិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា មិនដាច់ពីមាត់ថា លោកច្រៀងពិរោះខ្លាំងណាស់ចំពោះបទចម្រៀងថៃមួយបទនេះបើនិយាយពីស្ទាយតុបតែងខ្លួនវិញមិនធម្មតាក្មេងៗសូមខ្មាស់។

តែបើយើងដឹងការពិតវិញគឺពិតជាហួសចិត្តខ្លាំងណាស់ហេតុអ្វីបានជាមានមុខមាត់ស្រដៀងគ្នាខ្លាំងម្លេះព្រោះថា មានមហាជនមិនតិចទេដែលមានការភ័ណ្ឌច្រឡំតាមពិតចំពោះ រូបដែលលោករដ្ឋមន្ត្រីនៃក្រសួងព័ត៌មានបង្ហោះនៅកាលពីថ្ងៃទី២៦នោះ គឺជារូបរបស់តារាចម្រៀងជើងចាស់របស់ប្រទេសថៃមានឈ្មោះថា ไวพจน์ เพชรสุพรรณ សោះតែគ្រាន់តែមានរូបរាងដូចគ្នាបេះបិតទៅនិងឯកឧតម្ត ខៀវ កាញ់រិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជាយើង។ ចង់ជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោម៖








