ចូលរួមអបអសាទរ ! មិនត្រឹមតែឆ្ងាញ់ទេ តែសម្លចាណាង របស់ជនជាតិដើមភាគតិចគ្រឹង និងទំពួន បានជាប់ចំណាត់ថ្នាក់លេខ២ដោយមកពីខេត្ត...
-

 ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ នៅកាលពីម្សិលមិញនេះ មានមហាជនជាច្រើនបានមានាការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះព្រឹត្ដិការណ៏មហោស្រព សិល្បៈដណ្តាំស្លម្ហូបអាហារលើកទី២០ និងទម្រង់ម៉ូតសម្លៀកបំពាក់ខ្មែរលើកទី១៩ សម្លចាណាង ជនជាតិដើមភាគតិចគ្រឹង និងទំពួន មកពីខេត្តរតនគិរី ជាប់ចំណាត់ថ្នាក់លេខ២។

នេះបើយោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Lat Sok Em បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ អបអសាទរ សម្លចាណាង ជនជាតិដើមភាគតិចគ្រឹង និងទំពួន មកពីខេត្តរតនគិរី ជាប់ចំណាត់ថ្នាក់លេខ២???ខ្ញុំពិតជារំភើបសប្បាយរីករាយជាទីបំផុត រកអ្វីប្រៀបផ្ទឹមពុំបានឡើយ ដែលនាងខ្ញុំជាប់ចំណាត់ថ្នាក់លេខ២ ក្នុងវិញ្ញាសាម្ហូបពិសេសប្រចាំតំបន់ នៅក្នុងមហោស្រព សិល្បៈដណ្តាំស្លម្ហូបអាហារលើកទី២០ និងទម្រង់ម៉ូតសម្លៀកបំពាក់ខ្មែលើកទី១៩ ឆ្នាំ២០១៩ នាថ្ងៃទី២៥ តុលា ២០១៩ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ រាជធានីភ្នំពេញ។

?សម្លចាណាង គឺខ្ញុំចម្អិនចេញពីបេះដូង និងដាក់ស្នាមញញឹម? ដើម្បីអត្តសញ្ញាណរបស់ខ្លួន ហើយសម្លចាណាងនេះផងដែរវាជាសិល្បៈមួយបានរួមចំណែកយ៉ាងធំ ក្នុងការបង្ហាញអំពីអត្តសញ្ញាណ និងការផ្សារភ្ជាប់នឹងការងារកសិកម្មប្រពៃណីរបស់ជនជាតិដើមភាគតិច។

?ខ្ញុំជនជាតិដើមភាគតិចគ្រឹង??ខ្ញុំចូលចិត្តម្ហូបជនជាតិដើមភាគតិចខ្ញុំ??ខ្ញុំចង់លើកស្ទួយម្ហូបអាហារជនជាតិដើមភាគតិចទៅកាន់ពិភពលោកបានស្គាល់ពីវប្បធម៌??ខ្ញុំចូលរួមអភិរក្ស និងថែរក្សាអត្តសញ្ញាណរស់របស់វប្បធម៌ជាតិ?#មហោស្រពសិល្បៈដណ្តាំស្ល២០១៩។