ទឹកមុខគួរឲ្យអាណិតណាស់! យុវជនម្នាក់ បើកម៉ូតូសណ្ដោងរ៉ឺម៉កដឹក​ខ្ទឹម​ពេញ ​លឿនស្លេវ មិនប្រយ័ត្ន​ ចាប់ហ្វ្រាំងមិនស៊ី​ ជ្រុលទៅបុករថយន្ត​ PRUIS ទារសំណង100$ ខលទៅថៅកែចុចបិទលេខទូរស័ទ្ទទៀត ចុងក្រោយ....
សីហា
-

យុវជនម្នាក់ បើកម៉ូតូសណ្ដោងរ៉ឺម៉កដឹក​ខ្ទឹម​ពេញរ៉ឺម៉ក ​លឿនស្លេវ មកពីក្រោយ​ លឿនស្លេវ​ មិនប្រយ័ត្ន​ ចាប់ហ្វ្រាំងមិនស៊ី​ ជ្រុលទៅបុករថយន្ត​ PRUIS បេីកបរដោយ​ស្ត្រីម្នាក់និងកូនប្រុសស្រី៣នាក់ទៀត​ កំពុងឈប់រងចាំស្តុប​ តែសំណាងល្អ​មិនមានរបួសទេ គ្រាន់តែកំពិតរថយន្ត​ចំហៀងខាងស្ដាំ​ប្រហែលមួយចង្អាមប៉ុណ្ណោះ នៅចំណុចស្តុប​ស្ពានដែកចំការដូង​ សង្កាត់ស្ទឹងមានជ័យ​ទី៣​ ខណ្ឌមានជ័យ​ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកជួយសម្រួលចរាចរណ៍​ និងអោយ​រថយន្តនិងម៉ូតូអែបខាងសិន​ ដេីម្បីចរចារគ្នាមួយជំហ៊ានសិន​ ។

គេទាដំបូង១៥០$ តែចរចារគ្នា​សល់ត្រឹម​ ១០០$ ទេីបOKទាំងសងខាង​ ហេីយខ្ចីទូរស័ព្ទម្ចាស់ឡាន​ ទាក់ទងទៅថៅកែ​ប្រុស​ ប្រាប់ថា​បេីករ៉ឺម៉កបុកឡានគេ​ លូវម្ចាស់ឡាន​ទារអោយសង​ថ្លៃខូចខាត ស្រាប់តែថៅកែ​ចុចបិទចោល​ទូរស័ព្ទចោល ​ទាក់ទងលែងចូលទាំងពីរលេខតែម្ដង​ ។ មិនដឹងក្នុងចិត្ត​ភ័យយ៉ាងណាទេ​ ស្ទាក់ស្ទើរៗ​ចង់ហៅម៉ូតូឌុបជិះទៅផ្ទះថៅកែ​ តែមិនសូវស្គាល់​​ទៀត ខ្ញុំគ្មានអ្វីជួយប្អូនទេ​ តែសួរទៅ​ ស្គាល់ច្រកចូលអត់​ ស្គាល់​ក្លោងទ្វារ​ចូលបុរីនឹង​ភ្លោះ​មានទ្វារពីរធំៗ​​ ទេីបខ្ញុំបានត្រឹមតែជួយដឹកប្អូន​ ទៅរកផ្ទះ​ថៅកែ​ ពេលជិះតាមផ្លូវក៏បានរៀបរាប់ថា​ ទៅខ្ចីលុយថៅកែ​១០០$សិន​ ដេីម្បីសងគេ​ ព្រោះខ្លួនគាត់គ្មាន​លុយទេ​។

ខ្ញុំសួរទៀតថា​ នៅក្នុងបុរីពិភពថ្មីមែន? ហេីយស្គាល់ផ្ទះទេ​ គាត់ឆ្លេីយថានឹងហេីយ​ ស្គាល់តែ​ស្លាក​ទ្រូម៉ានី​ពីមុខផ្ទះ​ប៉ុណ្ណោះ​ លុះជិះចូលទៅដល់ក្នុង​ គ្រាន់តែឃេីញ​ស្លាកភ្លាម​ គាត់ស្រែកនោះ​ផ្ទះនោះហេីយបង​ផ្ទះថៅកែខ្ញុំ​ តែចាក់សោរបាត់ហេីយនឹង​ ខ្ញុំថា​ ហេីយចាក់សោរ​ចាក់ទៅ​ ក្រែងមកខ្ចីលុយថៅកែ​ សងឡានគេ​ និងយក​រ៉ឺម៉ក​ដឹកខ្ចឹមនោះមកវិញ​ហី? ខ្ញុំក៏ប្រាប់អោយគោះទ្វារ​ទៅ ហេីយប្រពន្ធថៅកែ​ បេីកភ្លេីង​ហេីយស្រែកសួរ​គាត់ជាអ្នកណា​ ទេីបគាត់​ប្រាប់ថា​កូនចៅ​មេ​ បេីករ៉ឺម៉កបុកឡានគេ​ គេអោយសង​ ក៏ស្ដីបន្ទោសអោយ​យុវជននោះបានមួយសន្ទុះ​ គ្នាក៏សុំខ្ចីលុយ​ដេីម្បីយកទៅសងគេ​ ទេីបថៅកែស្រីដេីរចូលទៅក្នុងយកទូរស័ព្ទចុចទៅប្ដី​ តែទូរស័ព្ទមិនចូល​ រួចដេីរមកវិញហុចលុយអោយយុវជននោះ តែ១០ម៉ឺនរៀល យកទៅសងគេទៅ​ បេីគេយកមិនយក​ទេ​ ទុកអោយប៉ូលិស​យកទៅទុក ចាំដោះស្រាយពេលក្រោយទៅ! ៕ ប្រភព៖ បង ម៉េង អ្នកសារព័ត៌មាន