កាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកមួយដែលមានឈ្មោះថា SokLeng Lim បានបង្ហោះសារយ៉ាងកំសត់ ពីជីវិតរបស់លោកតាម្នាក់ ដែលគាត់មានអាយុជាង៨០ឆ្នាំទៅហើយ តែគាត់នៅតែប្រឹងធាក់កង់ ដើរលក់អង្រឹង ដើម្បីចិញ្ចឹមជីវិត។ ការដែលគាត់ខំប្រឹងធ្វើការបែបនេះ គឺមិនមានអ្នកណាម្នាក់ចិញ្ចឹមបីបាច់គាត់នោះទេ ហើយគាត់ប្រឹងធ្វើការនេះ ក៏ចង់បានប្រាក់ខ្លះដើម្បីទុកសម្រាប់ធ្វើបុណ្យ និងទិញម្ហូបផងដែរ។

នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា SokLeng Lim បានបង្ហោះសាររៀបរាប់ថា "ខ្ញុំជួបលោកតាតាមផ្លូវ លោកតាឈ្មោះតាហុងអាយុ82ឆ្នាំរស់នៅក្រោយវត្តសំរោង លោកតាដើរលក់អង្រឹងមួយថ្ងៃបាន 20,000ទៅ 30,000 រៀលដោយអង្រឹងមួយចំណេញតែ 1,000 រៀល ទេ ឃើញគាត់ឈឺជើងហើយធាក់កងពីផ្ទះក្រោយវត្តសំរោង ដល់តាមបន្តោយផ្លូវជាតិលេខ5 ឃុំវិហាលួង ស្រុក ពញ្ញាឮ ខេត្តកណ្តាល. ? អាណិតខ្លាំងណាស់តា គេតាយើង បើបងប្អូនចង់ជួយលោកតាសូមទាក់ទងមកនាងខ្ញុំ. នារី ចិត្តធម៍ ប្អូនជួយលោកតាផង"។

បន្ទាប់មក ក៏មានបងប្អូនជាច្រើនបានបង្ហាញអារម្មណ៍អាណិតដល់លោកតា ជីវិររបស់លោកតាពិតជាកំសត់ខ្លាំងណាស់។ លោកតា ពិតជាកំសត់ សង្ឃឹមថាបងប្អូន នឹងជួយដល់លោកតាកំសត់ម្នាក់នេះផងចុះ៕
ប្រភព៖ SokLeng Lim