រាជធានីភ្នំពេញ ៖ ព្រឹទ្ធាចារ្យផ្នែកសិល្បៈបុរាណទេវនាដនិម្មិតឯម ធាយ កាលពីកន្លងទៅលោកយាយបានអះអាងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា"ដរាបណាយាយនៅមានដង្ហេីម យាយនៅតែអាចបង្រៀនចៅៗបាន ក្រែងតែចៅៗគិតថាយាយចាស់លែងមានចំណេះផ្តល់អោយ! សិល្បៈជាជីវិត សិល្បៈជាដង្ហេីម ខ្ញុំស្រលាញ់សិល្បៈវប្បធម៌របស់ខ្ញុំណាស់"។ ព្រឹទ្ធាចារ្យផ្នែកសិល្បៈបុរាណទេវនាដនិម្មិតឯម ធាយ បានធ្វើឲ្យកូនសិស្សក៏ដូចជាអ្នកសិល្បៈបុរាណ មានអារម្មណ៍ក្តុកក្តួលជាខ្លាំង ក្រោយពីបានស្តាប់លឺសំដីលោកយាយបែបនេះ។

ជាការពិតណាស់មនុស្សយើងម្នាក់ៗកើតចាស់ឈឺស្លា ប់គឺជាច្បាប់ធម្មជាតិ ដែលបានចែងមកយើងមិនអាចទៅប្រឆាំង ឬតវ៉ាបាននោះឡើយ។ យ៉ាងណាមិញ ព្រឹទ្ធាចារ្យផ្នែកសិល្បៈបុរាណទេវនាដនិម្មិតឯម ធាយ ពេលគាត់បានធ្លាក់ខ្លួនឈឺ និងជរាពាធ ព្រោះថាលោកយាយ លោកកាន់តែចាស់ជរាទៅហើយ។ លោកយាយឈានដល់វ័យ៨៦ឆ្នាំ និងកំពុងតែមានជំងឺ ប៉ុន្តែដោយចិត្តស្រលាញ់សិល្បៈ និងចង់បន្សល់ទុកសម្រាប់ក្មេងជំនាន់ក្រោយបានឃើញ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់ព្រឹទ្ធាចារ្យផ្នែកសិល្បៈបុរាណទេវនាដនិម្មិតឯម ធាយ បានបង្ហោះសារថា "ការវិលត្រឡប់ចូលមកព្យាបាលនៅមន្ទីរពេទ្យសារជាថ្មី យាយសង្ឃឹមថាអាចឆាប់ជាសះស្បេីយអោយទាន់បុណ្យអុំទូក ដេីម្បីបានទៅច្រៀងហ្អេនៅមុខព្រះបរមរាជវាំងដូចរៀងរាល់ឆ្នាំ។ នឹកព្រះមហាក្សត្រណាស់ នឹកសម្តេចតេជោណាស់ នឹកបងប្អូនកូនចៅណាស់"។

ជាមួយគ្នានោះផងដែរក៏មានបងប្អូនជាច្រើន បានចូលរួមជូនពរដល់លោកយាយ ឲ្យឆាប់ជាសះស្បើយដូចមុន ដើម្បីបានបង្រៀនកូនចៅបន្តទៀត៕



ប្រភព៖ ទេវនាដនិម្មិត ឯម ធាយ