សូមចូលរួមរំលែកទុក្ខផង...អ្នកនាងខ្ញុង មានទុក្ខយ៉ាងក្រៀមក្រំ ដោយលោកយាយជាទីស្រលាញ់បានលាចាកលោកទៅ...
-

ភ្នំពេញ៖ តារាកំប្លែងដ៏មានប្រជាប្រិយភាព អ្នកនាង ខ្ញុង ដែលមានកេរ្តិ៍ឈ្មោះដ៏ល្បីមួយរូបនៅក្នុងពិភពសិល្បៈកំប្លែង ហើយតែងតែផ្តល់សំណើចដល់មហាជនតាមរយៈការសម្តែងនានានោះ កាលពីថ្ងៃម្សិលមិញនេះអ្នកនាង បានជួបទុក្ខធំ ដោយលោកយាយជាស្រលាញ់បានទទួលមរណ ភាព។

ដំណឹងដ៏គួរឲ្យសោកស្តាយ និងរន្ធត់នេះ បានធ្វើឲ្យមហាជនក៏ដូចជាអ្នកគាំទ្ររបស់អ្នកនាង ពិតជាសោកស្តាយស្តាយខ្លាំងណាស់ ។ ស្ថិតនៅក្នុងទឹកមុខយ៉ាងក្រៀមក្រំនិងភាពសោកស្តាយជាទីបំផុតនោះ តារាកំប្លែងរូបនេះ បានបង្ហោះសារយ៉ាងខ្លីថា​"ស្អែកម៉ោង 7 កន្លះដង្ហែស ពយាយទៅវត្តចាក់អង្រែក្រោម សូមគោរពអញ្ជើញបងប្អូនញាតិមិត្តជិតឆ្ងាយចូលរួមផង សូមអរគុណ"។

ជាមួយគ្នានោះផងដែរអ្នកនាងក៏បានបង្ហោះរូបភាពជាច្រើនសន្លឹក ពីពីទិដ្ឋភាពបុណ្យស ពរបស់លោកយាយជាទីស្រលាញ់ ដែលគាត់ចាកចេញទៅ គ្មានថ្ងៃនិងត្រឡប់មកវិញបាន ហើយក្តីទុក្ខសោកដ៏ធំមួយនេះ ពិតជាធ្វើឲ្យអ្នកនាង ព្រមទាំងក្រុមគ្រួសារ មានការសង្រែងជាខ្លាំង ។ក្នុងនោះផងដែរអ្នកគាំទ្រក៏ដូចជាមិត្តភក្តិតាមបណ្តាញសង្គមហ្វេសប៊ុក បានធ្វើការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំនៃស ពរបស់លោកយាយ សូមឲ្យលោកយាយទៅកាន់សុគតិភព៕