កូនខ្មែរយើងស្រស់ស្អាតណាស់...ការបង្ហាញវប្បធម៍ទាំង១២ប្រទេសនៅកូរ៉េ ក្នុងឈុតបែបប្រពៃណីខ្មែរ ពិតជាស្រស់ស្អាតខ្លាំងណាស់...
នៅថ្ងៃនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកមួយដែលមានឈ្មោះថា Wang Saoli បានបង្ហោះសារយ៉ាងរំភើប នៅលើបណ្តាញសង្គម បានធ្វើការចែករំលែកយ៉ាងច្រើនកុះករ ក្រោយពីបានឃើញខ្មែរយើង ចេះសាមគ្គីគ្នា ហើយចេះស្រលាញ់ ទោះបីជាទៅដល់ទីណា កន្លែងណា ក៏សាមគ្គីគ្នាបានយ៉ាងល្អ ជាពិសេសគឺការបង្ហាញពីវប្បធម៏របស់ខ្មែរ យើងទៅកាន់បរទេស ឲ្យបានដឹងថា កម្ពុជាយើងពិតជាអស្ចារ្យកម្រិតណា។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះខាងលើ បានបង្ហោះសារថា "ការបង្ហាញវប្បធម៍ទាំង១២ប្រទេសនៅកូរ៉េ???និយាយអារម្មណ៍ពិត ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ដែលបានទៅចូលរួមម្សិលមិញហេីយ ឃេីញខ្មែរយេីងស្រលាញ់គ្នាណាស់" ។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើនបានបង្ហាញការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីបានឃើញបងប្អូនខ្មែរយើងនៅក្រៅប្រទេស ។ ការស្លៀកពាក់បែបប្រពៃណីខ្មែរ បង្ហាញទៅកាន់បរទេស ពីភាពស្រស់ស្អាតរបស់បងប្អូនខ្មែរយើង៕























ប្រភព៖ Wang Saoli
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។