ផ្លូវថ្នល់មួយកន្លែងនៅក្រុងសៀមរាប ត្រូវបានបងប្អូនជាច្រើន បានធ្វើការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ក៏ព្រោះឃើញស្ថានភាពផ្លូវថ្នល់ហើយ ទប់អារម្មណ៍មិនបាន ហើយផ្លូវមួយខ្សែរជនជាតិបរទេសគាត់ឧស្សាហ៍ដើរឆ្លងកាត់ ទើបធ្វើឲ្យគាត់ដាច់ចិត្តធ្វើការបង្ហោះសារជាសាធារណៈ ដើម្បីសូមឲ្យ អាជ្ញាធរ ឬ មន្រ្តីដែលពាក់ព័ន្ធ ជួយជួសជុល ឲ្យបានល្អដូចដើមវិញ ជង្ហុកនៅតាមផ្លូវមួយនេះ ធំៗខ្លាំងណាស់ ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Simon Norm បានបង្ហោះរូបភាពពីស្ថានភាពផ្លូវថ្នល់មួយខ្សែរនេះ ដោយគាត់បានរៀបរាប់ឲ្យដឹងថា "ផ្លូវក្នុងក្រុងសៀមរាបអន់ជាងផ្លូវក្នុងទីរួមខេត្តកំពង់ឆ្នាំងផងកំពង់ឆ្នាំងតំបន់លិចទឹកនៅតែផ្លូវល្អជាង មុខមាត់តំបន់ទេសចរណ៍មួយទាំងមូល"។
ភ្លាមនោះក៏មានបងប្អូនជាច្រើនបានចូលមកខមិនចំពោះបញ្ហាជង្ហុកមួយនេះ ដោយមានបងប្អូនខ្លះគាត់បានលើកឡើងថា "បន្ទោសរដ្ឋទាំងអស់ក៏មិនកើត គឺប្រជាជនមូលដ្ឋានគួរចូលរួមពេលផ្លូវចាប់ផ្តើមខូចតិច" និងមានទៀតថា"គួរតែសរសើរពួកគាត់ដែលខិតខំអភិរក្សបានយ៉ាងល្អ បេីជួសជុសវាបាត់បង់សភាពដេីម កេរ្តិ៍ដំណែលដូនតាយេីង អីចឹងហើយកុំបន្ទោសពួកគាត់អី ។ ម្យ៉ាងទៀតកុំសូវផុស ពីបញ្ហាអវិជ្ជមានពីខេត្តសៀមរាបពេក នាំឲ្យបាត់បង់ភ្ញៀវទេសចរនឹងខាតបង់លុយជាតិ។ ??ដូច្នេះទោះបីឃើញបញ្ហាមិនល្អអីក៏គឺត្រូវតែសរសេីរៗល្អណាស់ៗទេីបជាពលរដ្ឋល្អ។ ???????"៕
ប្រភព៖ Simon Norm