ស្ដេចប្រដាល់ថៃ ប៊ូខាវ គឺជាកីឡាករប្រដាល់ដ៏ខ្លាំងជាងគេបំផុតមួយរូបប្រចាំប្រទេសថៃ និងជាជើងខ្លាំងម្នាក់ក្នុងចំណោមជើងខ្លាំងនៃទ្វីបអាស៊ីផងដែរ និងមានអ្នកគាំទ្រច្រើនទាំងក្នុង និងក្រៅប្រទេស។ ហើយកាលពីថ្មីៗនេះ ស្តេចប្រដាល់ ប៊ូខាវ ក៏បានចេលមុខនៅសង្វៀន MasFight នៅក្នុងប្រទេសកម្ពុជា ដោយផ្ដួលដៃគូបានយ៉ាងងាយ ដោយវាយមិនទាន់ហត់ផង។
.jpg?1572239119)
ក្រោយចប់ការប្រកួតស្ដេចប្រដាល់ថៃ ប៊ូខាវ ដែលកើតលើទឹកដីខ្មែរសុរិន្ទរូបនេះ ដោយមានប្រិយមិត្តសួរថា តើលោកមានឈាមជ័រជាខ្មែរដែរឫទេ? លោកបានបញ្ជាក់ថា លោកមិនច្បាស់ថា ខ្លួនពិតជាមានឈាមជ័រជាខ្មែរពិតប្រាកដ ព្រោះពេលខ្លួនធំដឹងក្តីមក គឺរស់នៅលើទឹកដីជាប្រទេសថៃបាត់ទៅហើយ ។ ដូច្នោះបើសួរថា ឈាមជ័រជាខ្មែរ លោកសុំមិនដឹង ថាខ្លួនមានដើមកំណើតខ្មែរមែនឬយ៉ាងណានោះទេ។
.jpg?1572239125)
យ៉ាងណាមិញ កីឡាករប្រដាល់អាយុ៣៧ឆ្នាំរូបនេះ ក៏បានបន្ថែមទៀតថា រឿងមិនប្រកួតជាមួយកីឡាករខ្មែរ ក៏មិនពិតដែរ ព្រោះតែបច្ចុប្បន្ន ប៊ូខាវ វាយតំណាងតំបន់ទៅហើយ មិនមានពេលប្រកួតជាមួយកីឡាករក្នុងស្រុក ឬកីឡាករប្រទេសកម្ពុជាឡើយ។ ដូច្នេះហើយ ទើបគេយល់ច្រឡំថាខ្លួនមិនប្រកួតជាមួយកីឡាករខ្មែរបែបនេះ៕
.jpg?1572239134)
.jpg?1572239133)
.jpg?1572239134)
.jpg?1572239133)
.jpg?1572239133)
.jpg?1572239135)