ស្រៀវណាស់...លោកពូម្នាក់​ ទៅឆ្ការព្រៃ ស្រាប់តែប្រទះឃើញពស់មួយសំបុក ក៏...មានវិដេអូ
-

កាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកមួយដែលមានឈ្មោះថា Seyla Sam An បានធ្វើការចែករំលែក ពីបទពិសោធន៍ក្រោយពីគាត់បានទៅចំការហើយក៏ប្រទះឃើញសត្វពស់ ព្រមជាមួយពងរបស់វាដែលកំពុងតែក្រាបនៅក្នុងគុម្ពស្មៅ។ ម្ចាស់គណនីហ្វេសប៊ុកខាងលើ ក៏បានបង្ហោះវិដេអូចែកជូនបងប្អូនឲ្យបានដឹង និងជ្រាប មិននឹងចូលក្នុងព្រៃ ឬ ឆ្ការព្រៃត្រូវពាក់ស្បែកជើងជិតៗ ព្រោះថាបើប្រទះឃើញ ឬ ប៉ះចំសត្វពស់នោះ លោកអ្នកអាចនិងការពារបាន។

ម្ចាស់គណនីហ្វេសប៊ុកខាងលើ បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា  "ខ្ញុំអ្នកចំការចាប់ផ្តើមកាប់ត្រាយព្រៃខ្ញុំតែងតែគឹតដល់ពាក់ស្បែកជើងសុវត្តិភាព ដើម្បីការពារអាសត្វពសនឹងនែ ឥឡូវជួបមែន នេះពសក្រាបពង នៅក្នុងគុម្ពស្មៅ (នៅចំការ ទួលតាអាន)ស្ទឹងកែវ"។

យ៉ាងណាមិញ សូមបងប្អូនបានទស្សនាវិដេអូហើយ គួរតែប្រុងប្រយ័ត្នមិននឹង ទៅឆ្ការព្រៃ សូមមេត្តាការពារសុខសុវត្ថិភាពរបស់អស់លោក ឲ្យបានល្អ ក្រែងជួបពួកសត្វដែលពិស។ ទន្ទឹមនឹងនេះ ក៏មានបងប្អូនបានចូលរួមបញ្ចេញមតិថា​"បើវាខាំត្រូវបញ្ឆេះម៉ូតូឬកន្រ្តាក់ម៉ាសុីនត្រង់សឺន័រយកប៊ូសុីដាក់ឲ្យចំមុខរបួស រួចមើលអារម្មណ៏អ្នកជំងឺថាដឹងខ្លួនឆក់ត្រូវបន្ថយរួចរកថ្នាំបិតចំមុខរបួសតាមក្រោយ។នេះជាការសង្រោះបឋម បើមិនធ្វើបែបនះទាន់ពេលទេនិងមានគ្រោះថ្នាក់បំផុត។ការឆក់ករិតស្រាលអាចដកពិសមកវិញយ៉ាងរហ័ស"៕

សូមទស្សនាវិដេអូនៅខាងក្រោមនេះ៖