វេទនាណាស់...បងស្រី​ម្នាក់​អង្គុយ​យំ​ យ៉ាង​កំសត់​ ថាគ្មានទឹកដោះគោឲ្យកូនបៅ គ្មានឲ្យហូប នៅមុខ​ខ្ទម​​លោក​តា​បឹងកន្សែង សូមអង្វរបងប្អូនជួយដល់កូនគាត់ផង...មានវិដេអូ
-

កាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកមួយដែលមានឈ្មោះថា Chan Tola បានបង្ហោះសារយ៉ាងក្តុកក្តួលជាទីបំផុត ដោយស្រ្តីម្នាក់ គ្មានថវិការដើម្បីទិញទឹកដោះឲ្យកូនបៅ ហើយគ្មានប្រាក់ទិញបាយឲ្យកូនហូប ពេលខ្លះមានគេឲ្យបាយមួយចាន សំល្អមួយស្លាបព្រា ឲ្យទៅកូនហូប ខ្លួនសុខចិត្តអត់ញុាំ ឲ្យតែកូនបានឆ្អែត ហើយកូនមួយទៀតមានជំងឺទៀត។

នៅក្នុងគណនីហ្វេសប៊ុកបានរៀបរាប់ថា​"តាម​រយះvideo clip លោក​វេជ្ជបណ្ឌិត Measheat Meascheat Oudom ផ្ញើ​មក​អោយ​ខ្ញុំ​ និង​រៀប​រាប់​ថា​ បងស្រី​ម្នាក់​អង្គុយ​យំ​ យ៉ាង​កំសត់​ ថាគ្មានទឹកដោះគោអោយកូនបៅមុខ​ខ្ទម​​លោក​តា​បឹង​កន្សែង​ កន្លែង​អុត​ធូប។ ខ្ញុំ​ពិត​ជា​អាណិត​គាត់​ណាស់​ ហេតុ​អ្វី​ជិវិត​វេទនា​យ៉ាង​នេះ​ ???សូម​បងប្អូន​សប្បុរសជន​ក្នុង​ខេត្ត​និង​ក្រៅ​ខេត្តរតនគិរី​សូម​ជួយ​គាត់​ផង​លឺ​ថា​កូន​គាត់​ដេក​សំរាក់​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​រតនគិរី​ លេខទូរស័ព្ទ​ទំនាក់ទំនង​របស់​ខ្ញុំ​បាទ​ 0975888860 ថ្ងៃនេះ​វេនយាម​ ចាំ​មេីល​យក​ទឹកដោះ​គោជូន​កូន​គាត់​បៅ​ ។ 27/10/2019 7:05 យប់​នៅ​បឹង​កន្សែង​????"។

បើស្តាប់តាមការរៀបរាប់របស់ស្រ្តីខាងលើ បានប្រាប់ថា កូនគាត់គ្មានប្រាក់ទិញទឹកដោះគោឲ្យកូនបៅទេ ហើយថែមទាំងមានជំងឺថែមទៀត ។ ស្រ្តីរូបនោះ បានធ្វើឲ្យមហាជនស្ទើរតែស្រក់ទឹកភ្នែក ក្រោយពីបានស្តាប់ស្រ្តីខាងលើបានរៀបរាប់។ ជីវិតមួយនេះ បានធ្វើឲ្យពិតជាលំបាកខ្លាំងណាស់ គ្មានកន្លែងស្នាក់នៅ គ្មានបាយហូប គ្មានទឹកដោះគោឲ្យកូនបៅទៀត៕

មានវិដេអូ៖


ប្រភព៖ Chan Tola