ពិតជាល្អណាស់! ស្តេចប្រដាល់ ប៊ូខាវ ប្រកួតបានរាប់មុឺនដុល្លារ ប្រើជីវិតសាមញ្ញទិញផ្លែដូង មួយ២៥០០រៀល ក្នុងរាជធានីភ្នំពេញ...
សីហា
-

ស្ដេចប្រដាល់ថៃ ប៊ូខាវ គឺជាកីឡាករប្រដាល់ដ៏ខ្លាំងជាងគេបំផុតមួយរូបប្រចាំប្រទេសថៃ និងជាជើងខ្លាំងម្នាក់ក្នុងចំណោមជើងខ្លាំងនៃទ្វីបអាស៊ីផងដែរ និងមានអ្នកគាំទ្រច្រើនទាំងក្នុង និងក្រៅប្រទេស។ ហើយកាលពីថ្មីៗនេះ ស្តេចប្រដាល់ ប៊ូខាវ ក៏បានចេលមុខនៅ​សង្វៀន MasFight ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ដោយ​ផ្ដួល​ដៃ​គូ​បាន​យ៉ាង​ងាយ ដោយ​វាយ​មិន​ទាន់​ហត់​ផង​។

ទន្ទឹម​នឹង​នេះ​ដែរ​ ចំពោះ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​ ក៏មាន​វត្តមាន​ស្តេច​ប្រដាល់​ថៃ​ ប៊ូ​ ខាវ​ ចូលរួម​ប្រកួត​ផងដែរ​ ដែលជា​ការ​ប៉ះ​គ្នា​ជាមួយ​ កីឡាករមកពីប្រទេស​ហូឡង់​ Chris Ngimb​i ចំណែក​ឯ​លទ្ធផល​នោះ​ ស្តេច​ប្រដាល់​ថៃ​ ប៊ូ​ ខាវ​ បាន​យកឈ្នះ​ដៃគូរបស់ខ្លួន​ Chris Ngimbi​ ដោយ​បាន​វាយ​សន្លប់​នៅនាទី​ទី៤និង​១១​វិនាទី។

យ៉ាងណាមិញ រូបភាពដ៏កម្រដែលស្តេចប្រដាល់ ប៊ូខាវ កាលពីព្រឹកមិញនេះ ​ប្រើ​ជីវិត​សាមញ្ញ​ដើរ​ទិញ​ដូង​ធម្មតា​នៅ​ទីក្រុង​ភ្នំពេញ ខណៈដែលប្រកួតកាលពីយប់មិញនេះ បានរាប់មុឺនដុល្លារ។ 

គួរបញ្ជាក់ផងដែរថា​ កីឡាករប្រដាល់ដែលមានអាយុ ៣៧ឆ្នាំ  គឺជាកំពូលអ្នកប្រដាល់ប្រចាំប្រទេសថៃដែលមានសមត្ថភាព និងទេព្យកោសល្យខ្ពស់ក្នុងការប្រកួត ។ ស្តេចប្រដាល់រូបនេះ ធ្លាប់បានឆ្លងកាត់សង្វៀនប្រកួតជាច្រើនដង មកហើយ ។គាត់ក៏ធ្លាប់បានផ្តួលគូរប្រកួត ទាំងអាស៊ី និងអ៊ឺរ៉ុប រាប់សិបនាក់អោយចុះចាញ់ គូរប្រកួតខ្លះក៏សន្លប់បាត់ស្មារតីក្រោយកណ្តាប់ដៃដ៏រហ័សដូចផ្លេកបន្ទោរ នៃស្តេចប្រដាល់រូបនេះ ៕