អតិថិជនម្នាក់នេះលង់ស្រលាញ់អូនហើយ...ញុាំបុកល្ហុងអូនយូរៗទៅ ក៏បាក់ចិត្តស្រលាញ់អូន ហើយអូនក៏ស្រលាញ់បង...
-

និស្ស័យធ្វើឲ្យមនុស្សពីរនាក់ បានស្គាល់គ្នា គ្រាន់តែការចាប់ផ្តើមស្រលាញ់គេមានលក្ខណៈផ្សេងៗពីរគ្នា ។ មានអ្នកខ្លះជួបគ្នានៅកន្លែងធ្វើការ​ ហើយមានអ្នកខ្លះទៀតជួបគ្នានៅរមណីដ្ឋាន និងមានអ្នកខ្លះទៀត ជួបគ្នានៅកន្លែងផឹកកាហ្វេជាដើម។​ ការចាប់ផ្តើមស្រលាញ់អ្នកម្នាក់ វាមិនមែនជារឿងពិបាកនោះទេ អ្វីដែលពិបាកនោះ គឺនៅពេលដែលយើងសារភាពទៅកាន់គេ។ ពាក្យស្រលាញ់ ចំពោះមនុស្សប្រុស និយាយទៅកាន់មនុស្សស្រីម្នាក់ដែលខ្លួនឯងស្រលាញ់ ពិតជាមានការពិបាកខ្លាំងណាស់ ហើយក៏ជាអារម្មណ៍មួយដែលពិបាកនិងបរិយាយមែនទែន ។

បើយើងងាកមកមើលពីជីវិតគូររបស់ អ្នកទាំងពីរនេះវិញម្តង គឺគាត់បានស្គាល់គ្នានៅកន្លែងញុាំអី ដោយខាងប្រុសបានទៅទិញបុកល្ហុងញុាំ ញុាំយូរក៏មានអារម្មណ៍ចាប់ចិត្ត និងសម្រស់អ្នកលក់ ហើយក៏សារភាពស្នេហ៍ទៅគាត់មនុស្សស្រីម្នាក់ ដែលគាត់គិតថា គាត់បានលង់ស្រលាញ់គេ លង់ស្រលាញ់គេដកចិត្តមិនរួច ថ្ងៃណាក៏ទៅញុាំបុកល្ហុងគេដែរ ពិសេសឲ្យតែបានឃើញមុខគេ គឺអស់ចិត្តហើយ ។ 

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "Kan Amreth" គាត់បានបង្ហោះសារក្រោយពីពួកគាត់ថតរូប Pre-wedding រួច ដោយមានសរសេរ caption ថា​"????ស្នេហាកញ្ញាបុកល្ហុង??? ដំបូងគ្រាន់តែជាអតិថិជន តែមិនដឹងថាយ៉ាងមេចដឹងត្រឹមថាចូលចិត្តញាំបុកល្ហុងនូវទីនោះញាំឡើងក្លាយទៅជាស្នេហារហូតដ៏មានថ្ងៃនេះ អគុណនូវក្តីស្រលាញ់ដែលកញ្ញាបុកល្ហុងបានផ្តល់អោយបង love u ??????

Kan Amreth

keep your memories for life time

pre-wedding wedding out door in door event photo service

contact: 0969499907/08969990"។

ប្រភព៖ Kan Amreth