រំភើបណាស់...ក្រុមយុវជនសំរាម ទទួលបានការជួយឧបត្ថម្ភ ពីលោកពូអ្នកមីងមកពីក្រុម Rotary នៃប្រទេសកាណាដា...
-

ប្រិយមិត្តជាច្រើន ប្រាកដជាបានជ្រាបហើយថា យុវជនសំរាម ដែលជាក្រុមយុវជនខ្មែរ ផ្តើមគំនិតនៅក្នុងការប្រមូលសំរាម បឹងត្របែក ហើយក៏ទទួលបានជោគជ័យ ព្រមទាំងបានដាំដើមផ្កា ជាគ្រឿងលំអរ ដើម្បីកែប្រែសោភ័ណភាពទីក្រុងឲ្យមានស្រស់ស្អាត​និងបំបាត់ក្លិនស្អុយឲ្យចេញឆ្ងាយពីកន្លែងរស់នៅរបស់បងប្អូនបានមួយកម្រិតផងដែរ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា"យុវជនសំរាម" បានរៀបរាប់ថា "ពួកយើងពិតជារីករាយខ្លាំងណាស់សំរាប់ការដូដែលយើងកំពុងតែសន្សំលុយចង់ទិញទាំងអស់នេះ វាពិតជាធ្វើអោយយើងអាចពន្លឿនបេសកកម្មមួយនេះបាន។ សូមអរគុណលោកពូ អ្នកមីងដែលមកពីក្រុម Rotary នៃប្រទេសកាណាដា ដែលបានឧបត្ថម្ភ ម៉ាសុីនសំរាប់បាញ់ទឹកចល័តចំនួន២គ្រឿង អំពូលសូឡាចល័តចំនួន១០ ធុងសំរាមជាច្រើន ដល់ក្រុមយុវជនយើង ដើម្បីធ្វើការលាងសំអាតខណ្ឌចំការមន។ត្រូវតែស្អាត !!"។

យ៉ាងណាមិញក៏មានបងប្អូនជាច្រើន បានចូលមកខមិន អបអរសាទរ ចំពោះការជួយឧបត្ថម្ភ ម៉ាសុីនសំរាប់បាញ់ទឹកចល័តចំនួន២គ្រឿង និងអំពូលសូឡាចល័តចំនួន១០ ធុងសំរាមជាច្រើន ដល់ក្រុមយុវជនយើង ក្នុងការធ្វើសំអាតកន្លែងប្រមូលសំរាម ដើម្បីឲ្យមានសោភ័ណភាពស្រស់បំព្រង៕

ប្រភព៖ យុវជនសំរាម