ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់លោក ឧកញ៉ាចិត្តធម៏និងភរិយា ដែលលោកបានជួយដល់សង្គមជាច្រើន ហើយលោកក៏ជាម្ចាស់ក្លិបកំសាន្តផងដែរ។ លោកឧកញ៉ា ឌួង ឆាយ ដែលមានកូនប្រុសចំនួនពីរនាក់ និងកូនស្រីម្នាក់ ទើបនិងកើត។ គ្រួសាររបស់លោកពិតជាមានការសប្បាយចិត្តជាខ្លាំង ក្រោយពីទទួលបានកូនស្រីសំណព្វចិត្តម្នាក់គួរឲ្យស្រលាញ់។

ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ លោកឧកញ៉ា ឌួង ឆាយ បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា "ថ្ងៃជាវេលាល្អមានចិត្តជ្រះថ្លានាំកូនប្រុសច្បងមកវត្តធ្វើពិធីរំដោះគ្រោះ និងលើតម្លើងរាសី ( អាណិតកូនប្រុសខ្ញុំណាស់ឈឺហើយនៅខំប្រឹងសំពះទៀត ) បើជួយកូនប្រុសខ្ញុំបានជាសះស្បើយបានចូលសាលារៀនវិញទោះបីត្រូវលះបង់ទ្រព្យសម្បត្តិទាំងអស់ និងកាត់បន្ថយអាយុក៏ខ្ញុំព្រមអោយដែរអោយតែកូនខ្ញុំបានជា។ បើភ្នែកឃើញកូនរាលថ្ងៃឈឺចាប់គ្មានអ្វីប្រៀបផ្ទឹមបាន។ អ្នកធ្លាប់ឆ្លងកាត់ទើមយល់អារម្មណ៍ឈឺចាប់ខ្លោចផ្សារមួយនេះ ។ឌួង ឆាយ"។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន បានចូលរួមជូនពរដល់កូនប្រុសរបស់លោក ឲ្យឆាប់ជាសះស្បើយ ព្រមទាំងមានសុខភាពល្អ ។ ដោយឃើញសារជូនពររបស់ពុកម៉ែបងប្អូន លោក ឧកញ៉ា ឌួង ឆាយ ក៏បានខមិនវិញថា អរគុណ បងប្អូនដែលបានជូនពរកូនប្រុសលោកឲ្យឆាប់ជាសះស្បើយ៕




ប្រភព៖ Duong Chay ឌួង ឆាយ