ទៅឲ្យបានសុខណាក្មួយសំលាញ់របស់ពូ...សូមឲ្យក្មួយកើតជាតិណាៗ កុំឲ្យអាយុខ្លីដូចជាតិនេះទៀត សូមទៅឲ្យបានសុខ ទៅកាន់ទីដែលល្អចុះណាក្មួយប្រុស...
-

ជីវិតរបស់មនុស្សម្នាក់ៗ ដែលបានកើតមកលើលោកយើងនេះ ពិតជាមិនទៀងទាត់នោះទេ គ្រាន់តែមានអ្នកខ្លះគាត់រស់នៅបានយូរ ហើយអ្នកខ្លះទៀតគាត់ក៏អាយុខ្លីតែប៉ុណ្ណោះ ហើយក៏មានគ្មានអ្នកណាម្នាក់អាចគេចផុតបានឡើយ។ មនុស្សយើងរស់នៅលើលោកនេះ មានទុក្ខ មានសុខ មានសើច មានយំ គ្រប់ពេលគឺមិនទៀងទាត់ដូចជាការគិតរបស់មនុស្ស។ 

ដោយឡែកនៅលើបណ្តាញសង្គមហ្វេសប៊ុកមួយដែលមានឈ្មោះថា Sokunthy Lorn ដែលបានបាត់បង់ក្មួយប្រុសដ៏គួរឲ្យស្រលាញ់ ដោយសារតែជំងឺ។ ម្ចាស់គណនីហ្វេសប៊ុកបានបង្ហោះសារថា "Sorry to hear that brother Khemara Chanrithy?? ទៅអោយបានសុខណាក្មួយប្រុស ជាតិក្រោយសូមអោយក្មួយមានសុខភាពល្អកុំអោយដូចជាតិនេះទៀត? ???"។

ម្ចាស់គណនីហ្វេសប៊ុកខាងលើបានប្រាប់ឲ្យដឹងថា ក្មួយប្រុសនៅក្នុងរូបនេះ គាត់បានស្លា ប់ដោយសារតែជំងឺបេះដូង។ បន្ទាប់ពីបានឃើញ ការបង្ហោះសារភ្លាម ក៏មានបងប្អូនជាច្រើនបានចូលរួមរំលែកទុក្ខ ដល់គ្រួសារនៃស ពដែលបានជួបទុក្ខធំបាត់បង់កូន ក្មួយជាទីស្រលាញ់ទៅឆ្ងាយគ្មានថ្ងៃនឹងវិលត្រឡប់វិញ៕

ប្រភព៖ Sokunthy Lorn