អបអរសាទរ! ថ្ងៃនេះ ជាថ្ងៃខួបទី១៥ ព្រះវស្សា នៃពិធី​គ្រង​ព្រះ​បរម​រាជ​សម្បត្តិ​របស់​ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា...
សីហា
-

ភ្នំពេញ៖ ថ្ងែនេះ គឺជាថ្ងៃនៃ​ការ​ឡើងគ្រង​ រាជ​សម្បត្តិ ​នៃ​ព្រះ​មហាក្សត្រ​កម្ពុជា ​ព្រះ​បាទ​ សម្តេច​ ព្រះ​បរមនាថ​ នរោត្តម​ សីហមុនី​ ថ្ងៃទី​ ២៩​ ខែ​តុលា ​ឆ្នាំ ២០០៤​ ថ្ងៃ​ទី​ ២៩​ខែ​តុលា ​ឆ្នាំ ​២០១៩​ ។ សំរាប់ឪកាសនេះ សូមថ្វាយព្រះសព្ទសាធុការពរខួបអនុស្សាវរីយ៍លើកទី ១៥ព្រះវស្សា ការយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

 សូមព្រះបារមីព្រះមហាស្វេតឆ័ត្រវត្ថុស័កសិទ្ធក្នុងលោកប្រោសប្រទានពរជ័យសិរីមង្គលថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងព្រះរាជពិធីបុណ្យខួបលើកទី១៥ នៃការយាងគ្រោងព្រះបរមសិរីរាជ្យសម្បត្តិក្នុងឱកាសមហានក្ខត្តឫក្សវិសេសវិសាលនេះទូលព្រះបង្គំ។

 យើងខ្ញុំទាំងអស់ សូមព្រះបរមរាជានុញ្ញាតិទូលថ្វាយព្រះសព្វសាធុការពរជ័យ និងសម្ដែងនូវអំណរសាទរសប្បាយរីករាយជាអនេកកប្បការដ៏ជ្រាលជ្រៅបំផុត និងសូមក្រាបបង្គំទូលថ្វាយព្រះពរជ័យព្រះករុណាជាអម្ចាស់ជីវិតលើត្បូងប្រកបដោយព្រះបរមសុខមានព្រះរាជសុខភាពល្អបរិបូណ៍ព្រះកាយពលមាំមួនព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់នៅក្នុងព្រះបរមសិរីរាជសម្បត្តិជាម្លប់ដ៏ត្រជាក់ត្រជុំដល់ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នាព្រមទាំងប្រជារាស្ត្រខ្មែរអស់កាលជានិច្ចនិរន្តរ៍តរៀងទៅ៕