ពិតជាល្អណាស់...ប្អូនប្រុសម្នាក់ ជួយសម្រួលចរាចរណ៍ រថយន្តពេទ្យដែលកំពុងតែដឹកអ្នកជំងឺទៅកាន់មន្ទីរពេទ្យ...មានវិដេអូ
-

កាលពីថ្ងៃម្សិលមិញនេះ មានបងប្អូនជាច្រើន ដែលលេងបណ្តាញសង្គមហ្វេសប៊ុក បានធ្វើការចែករំលែគ ពីទង្វើរដ៏ល្អមួយនៅក្នុងសង្គម ដោយប្អូនប្រុសម្នាក់ គាត់បានជិះម៉ូតូ ជួយបើកផ្លូវឲ្យឡានពេទ្យ ដែលដឹកអ្នកជំងឺ បញ្ជូនទៅមន្ទីរពេទ្យ ។ ដោយមើលឃើញពីការកកស្ទះចរាចរណ៍ ភ្លាមនោះក៏ស្រាប់តែមានប្អូនប្រុសម្នាក់ គាត់ជួយសម្រួលចរាចរណ៍ឲ្យខាងឡានពេទ្យដឹកអ្នកជំងឺទៅយ៉ាងរលូន។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Prak Chanmonyvathana បានបង្ហោះសារអរគុណដល់ប្អូនប្រុស​ ដែលបានជួយសម្រួលចរាចរណ៍ដល់ឡានពេទ្យ កំពុងតែដឹកអ្នកជំងឺ បានយ៉ាងរលូន។ ម្ចាស់គណនីហ្វេសប៊ុកបានបង្ហោះសារថា "សូមសរសើរសន្ដានចិត្តដ៏ល្អរបស់ក្មេងប្រុសម្នាក់នេះណាស់ អរគុណណាស់អូនដែលជួយបើកផ្លូវអោយបង តាំងពីឫស្សីកែវរហូតដល់ពេទ្យ?❤️ ទាំងជិះតែឯងមើលឆ្វេងផងស្ដាំផងហើយវាហួសចិត្តត្រង់អាបុិនោះស្រែកជេរគ្នាទៀត? ទោះជាយ៉ាងណាក្ដីបងអរគុណណាស់ប្អូនប្រុស ជូនពរប្អូនទៅណាមកណាមានសេចក្ដីសុខណា????"។

យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើន អរគុណនូវទឹកចិត្ត ហើយក៏មានបងប្អូនខ្លះក៏បានសរសើរពីទឹកចិត្តរបស់ប្អូនប្រុស ជាខ្លាំង ដែលបានជួយសម្រួលដល់រថយន្តពេទ្យ។​មានបងប្អូនជាច្រើន​បានចូលខមិនថា "នេះហើយក្មេងក៏មានចិត្តល្អជាងមនុស្សចាស់ខ្លះដែលអត់ចេះគិតរុលទៅតែមុខមិនដឹងថាឡានពេទ្យនៅពីក្រោយនោះទេមិនដឹងថាបើបងប្អូនយើងវិញយ៉ាងណាវិញ"៕

មានវិដេអូ៖

ប្រភព៖ Prak Chanmonyvathana