សែនក្តុកក្តួល ! ពុកខ្ញុំចង់ទៅដើរលេងជាមួយពុកដែរ...កាលខ្ញុំនៅតូច តែពេលនេះ កូនហ្អា...ពុកចង់ដើរលេងទៅកន្លែងព្រះច្រើន នាំពុកទៅផង ពេលនេះពុកដេីរលែងរួចហើយ?
-

ហ្វេសប៊ុក ៖ រូបភាពប៉ុន្មានសន្លឹកត្រូវបានគេនាំគ្នាធ្វើការចែករំលែកយ៉ាងច្រើនសន្ធឹកសន្ធាប់នៅលើបណ្តាញសង្គមហើយរូបភាពនោះបានបង្ហាញពីគ្រួសាររបស់បងប្រុសម្នាក់ដែលគាត់បានបង្ហាញពីការដឹងគុណពុកដែលខំប្រឹងចិញ្ចឹមបីបាច់កូនតាំងពីតូចមិនទាន់ដឹងក្តីឆ្លងកាត់ពីព្យុះភ្លៀងទាំងលំបាកទម្រាំតែចិញ្ចឹមកូនគ្រប់ប្រាណមកធំដឹងក្តីដូចពេលនេះ។

មិនត្រឹមតែប៉ុណ្ណោះទេបងប្រុសបានបង្ហោះបន្ថែមឲ្យដឹងទៀតថា ៖ ?ពុកខ្ញុំចង់ទៅដើរលេងជាមួយពុកដែរ...កាលខ្ញុំនៅតូច?កូនហ្អា...ពុកចង់ដើរលេងទៅកន្លែងព្រះច្រើន នាំពុកទៅផង ពេលនេះពុកដេីរលែងរួច ......។

ដូច្នេះហើយសូមកូនៗទាំងអស់គួរតែភ្ញាក់ខ្លួនឡើងប្រសិនបើកំពុងតែខឹងពុកខឹងម្តាយសូមត្រឡប់មករកគាត់វិញមកព្រោះគ្មានអ្នកណាស្រឡាញ់យើងជាងគ្រួសារយើងទេចិត្តឪពុកម្តាយដែលស្រឡាញ់កូនគឺធំធេងខ្លាំងណាស់ចំពោះកូន ព្រោះកូនព្រៀបដូចជាគ្រាប់ពេជ្យនិងជាកែវភ្នែករបស់ពួកគាត់កូនៗមានតម្លៃខ្លាំងបំផុតសម្រាប់ជីវិតគាត់ចង់អស់អ្វីក៏បានកុំឲ្យតែបាត់បង់កូនជាទីស្រឡាញ់។