លង់ហើយ ! ក្មេងស្រីសម្បុលខ្មៅ២នាក់នេះ ប្រៀបដូចជានារីខ្មែរដែលស្អាតជាងគេបំផុតរាប់លាននាក់នៅសម័យអង្គរ
-

ហ្វេសប៊ុក៖ នៅកាលពីពេលថ្មីៗនេះមានរូបភាពមួយសន្លឹកបានបង្ហោះជាសាធារណៈហើយត្រូវបានគេនាំគ្នាធ្វើការចែករំលែកយ៉ាងច្រើនសន្ធឹកសន្ធាប់នៅលើបណ្តាញសង្គមហ្វេសប៊ុករហូតទៅដល់រាប់ពាន់នាក់ រូបភាពមួយសន្លឹកនេះបានបង្ហាញពីអត្ថន័យជ្រាលជ្រៅខ្លាំងដោយសារតែការតែងខ្លួន និងរូបរាងរបស់នារី២នាក់នៅក្នុងរូបភាពនេះបានឆ្លុះបញ្ចាំងពីនារីរាប់លានពាក់នៅកាលពីសម័យដើមរបស់ខ្មែរ។

នេះបើយោងទៅតាមគណនីហ្វេសប៊ុកមួយបានបង្ហោះថា Melanie Khim Hrng បានបង្ហោះនៅលើគណនីហ្វេសប៊ុកថា ៖ បើអ្នកទាំងអស់គ្នាមិនស្អប់ខ្ពើមពួកនាងទេ ជួយស៊ែរម្នាក់មួយផង ដល់នារីខ្មែរសម័យអង្គរ?ខ្មៅស្រអែម?ខ្មៅស្រស់?

#ខ្មែរស្រឡាញ់ខ្មែរ #បេះដូងខ្មែរ #ខ្មែរមួយជិវិត ។

សូមបងប្អូនខ្មែរយើងទាំងអស់គ្នាជួយថែរក្សាសម្បត្តិរបស់ជាតិយើងផងកុំឲ្យបាត់បង់ព្រោះពេលនេះនៅប្រទេសជិតខាងយើងកំពុងតែនាំគ្នាថែរក្សាយ៉ាងល្អនិងឆ្លៀតពេលដែលកូនខ្មែរយើងជាម្ចាស់មិនខ្វល់ឬភ្លេចខ្លួន គេតែងតែប្រាប់កូនចៅគេថាខ្មែរលួចពីប្រទេសគេ ប្រយ័ត្នបាត់បង់ទើបស្តាយក្រោយ។