បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Dana Try បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកថា"ធ្វើបុណ្យជាមួយអ្នកឆ្ងាយ កុំភ្លេចអ្នកជិត! ថ្ងៃនេះខ្ញុំបានចែករំលែករបស់ខ្លះដែលខ្ញុំមាន ទៅឱ្យអ្នកក្រខ្សត់ ជួបការលំបាក នៅភូមិផ្សារលិច ដែលជាទីកន្លែងកំណើតខ្ញុំ។ ទីនេះហើយ ដែលខ្ញុំចាប់ផ្ដើមជីវិតដ៏លំបាក ទីនេះហើយដែលឱ្យខ្ញុំស្គាល់អ្វីជាការតស៊ូ ហើយទីនេះតែងរំលឹកខ្ញុំថា ខ្ញុំបានចាប់ផ្ដើមចេញពីចំណុចណា។

មី ត្រីខ អង្ករ និងលុយកាក់បន្តិចបន្តួច ត្បិតថាវាមិនអាចជួយបានក្នុងរយៈពេលយូរ ប៉ុន្តែវាក៏អាចជួយសម្រាលបានមួយគ្រា ហើយសង្ឃឹមថាបងប្អូនទាំងអស់នៅទីនេះ មានជីវិតប្រសើរជាងមុន។ ខ្ញុំឃើញទឹកភ្នែកពួកគាត់រមៀលស្រក់ចុះ ខ្ញុំឃើញភាពរីករាយរបស់ពួកគាត់ ខ្ញុំក៏សប្បាយចិត្តដូចគ្នាដែរ។

នេះជាកម្លាំងចិត្ត ដែលខ្ញុំត្រូវខំប្រឹងប្រែងបន្ត ហើយសន្យានឹងខ្លួនឯងថា ធ្វើតែអំពើល្អជាមួយមនុស្សជុំវិញខ្លួន។ តិចតួចក្ដី ច្រើនក្ដី ជាទឹកចិត្ត ហើយក៏សង្ឃឹមថាអ្នកដែលបានសុខស្រួលហើយ អាចចែករំលែកទ្រព្យខ្លះ ទិញយកក្ដីសុខ តាមរយៈការជួយមនុស្សដែលកំពុងជួបការលំបាកជុំវិញខ្លួន៕










ប្រភព៖ Dana Try