បើយោងតាមគណនីហ្វេសប៊ុករបស់ រដ្ឋបាលខណ្ឌចំការមន បានបង្ហោះសារក្រោយពីមានបញ្ហាជាមួយនឹងប្រជាពលរដ្ឋ កាលពីយប់ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០១៩ ក្រុមការងាររដ្ឋបាលខណ្ឌចំការមនបានធ្វើការដោះស្រាយភ្លាមៗ ដោយបានជួលឡានបូមលូឯកជនមកបូមទឹកលូចេញបានខ្លះពីអាងស្ដុបទឹកស្អុយរបស់មជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា ដេីម្បីកាត់បន្ថយទឹកហៀទៅដកនៅមុខផ្ទះរបស់បងប្អូនប្រជាពលរដ្ឋរហូតដល់ម៉ោង ២យប់។

គណនីហ្វេសប៊ុកខាងលើបានរៀបរាប់ថា"ក្រោយពីមានប្រត្តិកម្ម និងមានសុំណូមពរពី ប្រជាពល រដ្ឋ កាលពីយប់ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០១៩ ក្រុមការងាររដ្ឋបាលខណ្ឌ ចំការមន បានធ្វើការដោះស្រាយភ្លាមៗ ដោយបានជួលឡានបូមលូឯកជនមកបូមទឹកលូចេញបានខ្លះពីអាងស្ដុបទឹកស្អុយ របស់មជ្ឈមណ្ឌល ព្រីនស៍ផ្លាហ្សា ដេីម្បីកាត់បន្ថយទឹកហៀទៅដកនៅមុខផ្ទះរបស់បងប្អូនប្រជាពលរដ្ឋរហូតដល់ម៉ោង ២យប់

ដោយការងារមិនទាន់ចប់នៅព្រឹកថ្ងៃ ២៩ ខែ តុលា ឆ្នាំ ២០១៩ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណចំការមនបានសហការជាមួយអង្គភាពលូទឹករបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញមកបន្តស្ដារលូ និងបូមទឹកចេញពីអាងស្ដុបទឹកស្អុយនៅចំនុចមជ្ឈមណ្ឌលព្រីនស៍ផ្លាហ្សា តាមបណ្ដោយផ្លូវនរោត្តម ភូមិ ១០ សង្កាត់ទន្លេបាសាក់ បន្តទៀត ហេីយបានសហការជាមួយ ស៊ីនទ្រី អោយយកសំរាមចេញនឹងបំបាត់ដេប៉ូសំរាម ហើយបានបាញ់ទឹកលាងសំអាតតំបន់ផងដែរ។

គួរបញ្ជាប់ផងដែរ នៅយប់ថ្ងៃ ចន្ទ ១កេីត ខែ កក្ដិត ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវថ្ងៃទី ២៨ ខែ ឆ្នាំ ២០១៩ បន្ទាប់ពីទទួលបានព័ត៌មានអំពីការហៀរទឹកលូចេញអាងស្ដុបទឹកស្អុយ របស់មជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា
លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន ដោយមានការចូលរួមពីរដ្ឋបាលសង្កាត់ទន្លេបាសាក់ បានជួលឡានបូមលូឯកជនមកស្ដារលូ និងបូមទឹកចេញពីអាងស្ដុបទឹកស្អុយនៅចំនុចមជ្ឈមណ្ឌលព្រីនស៍ផ្លាហ្សា តាមបណ្ដោយផ្លូវនរោត្តម ភូមិ ១០ សង្កាត់ទន្លេបាសាក់ ដោយសារតែអាងស្ដុបទឹកនេះបានពេញដែលធ្វេីអោយមានហៀរទឹកចេញមកលេីថ្នល់ និងបានជះក្លិនមិនល្អដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់នេះ៕











ប្រភព៖ រដ្ឋបាលខណ្ឌចំការមន