ជំងឺបាក់ទឹកចិត្ត...បងស្រីលីនដា មានជំងឺបាក់ទឹកចិត្ត ចង់សម្លា ប់ខ្លួនជាច្រើនដង តែមិនបានសម្រេច ក្រោយពីបានឡើងភ្នំឱរ៉ាល់ហើយ ទើបបានយល់ និងបានផ្តាំផ្ញើរទៅបងប្អូនដែលមានជំងឺបាក់ទឹកចិត្តថា​...មានវិដេអូ
-

ជំងឺបាក់ទឹកចិត្តគឺជាជំងឺមួយដែលសម្លា ប់មនុស្សម្នា់ដោយមិនដឹងខ្លួន ។ មនុស្សម្នាក់ៗច្បាស់ជាមិនដឹងថាខ្លួនឯងមានជំងឺនេះ នៅក្នុងខ្លួនបានទេ ព្រោះតែជំងឺមួយនេះ បានស្ថិតនៅក្នុងខ្លួនមនុស្សយើង ធ្វើឲ្យចេះតែគិតរឿងអាក្រក់ៗ ចង់តែសម្លា ប់ខ្លួន​ ចង់តែគិតរឿងផ្តេសផ្តាស់ជាច្រើន នៅក្នុងគំនិត។ 

ដោយឡែកបងស្រីម្នាក់គាត់មានជំងឺបាក់ទឹកចិត្ត បានបង្ហាញពីអារម្មណ៍ពិត ដែលគាត់មានជំងឺបាក់ទឹកចិត្ត ចង់តែបញ្ចប់ជីវិតរបស់ខ្លួន ចោលប្តីចោលកូន ចោលម្តាយ​ចោលឪពុក ដែលជាអ្នកមានគុណ ខំចិញ្ចឹមបីបាច់ យើងមកតាំងពីតូចរបស់មកដល់ធំដឹងក្តី តើគាត់ឆ្លងកាត់ការលំបាកអ្វីខ្លះនៅក្នុងជីវិត? ហើយយើងជាមនុស្សស្រីម្នាក់ ជាម្តាយម្នាក់ និងជាប្រពន្ធម្នាក់ ដូចជាម្តាយយើងដែល ហេតុអីបានជាយើងត្រូវមកគិតអំពីរឿងមួយនេះខ្លាំងម្ល៉េះ (ជំងឺបាក់ទឹកចិត្ត)?

បងស្រី សាន់ លីដា គឺជាមនុស្សស្រីម្នាក់ដែលមានជំងឺបាក់ទឹកចិត្ត។ បងស្រីបានប្រាប់ថា គាត់ធ្លាប់សម្លា ប់ខ្លួនជាច្រើនដងរួចមកហើយ តែមិនបានសម្រេច ហើយការសម្លា ប់ខ្លួននេះ មិនមែនព្រោះតែអ្នកផ្សេងនោះទេ គឺយើងខ្លួនឯងនេះតែម្តង ដែលមានគំនិតចង់តែបញ្ចប់វាទៅជារឿយៗ។ បងស្រីប្រាប់ទៀតថា ការបញ្ចប់ជីវិតនេះ ប្រៀបដូចជាការគេចវេសពីបញ្ហាដែលមាននៅចំពោះមុខ ព្រោះគាត់ជាមនុស្សស្រីម្នាក់ ដែលធ្លាប់តែទទួលបានជោគជ័យនៅក្នុងជីវិត ស្រាប់តែថ្ងៃគាត់បានជួបនូវបញ្ហា ហើយក៏មានជំងឺនេះកើតឡើង។ ធ្លាប់តែជាមនុស្សម្នាក់ដែលទទួលបានជោគជ័យ ហើយក៏ធ្លាក់មកជាបរាជ័យ នោះគឺជារឿងធំបំផុតសម្រាប់ជីវិតមនុស្សយើងម្នាក់ ។ បងស្រីក៏ដូចគ្នា ជាមនុស្សម្នាក់ដែលធ្លាប់តែរឹងមាំ ជំនះគ្រប់រឿងរ៉ាវ តែដល់ថ្ងៃមួយ ក៏បានជួបរឿងបរាជ័យ បរាជ័យម្តង ម្តងទៀត រហូតដល់គាត់មានគិតខ្លី ដោយលែងខ្វល់ពីមនុស្សនៅជុំវិញខ្លួនទាំងអស់ លែងគិតពីអ្វីទៀតហើយ គឺមានអារម្មណ៍មួយដែលគិតតែចង់សម្លា ប់ខ្លួន។ 

ក្រោយពីពេលបានឡើងភ្នំឱរ៉ាល់ ទើបគាត់បានសម្រេចចិត្តឡើងភ្នំជាមួយនិងលោកតាន់ គឹមសួរ ។ ក្រោយពីបានឡើងភ្នំហើយ គាត់បានប្រែក្លាយជាមនុស្សម្នាក់ផ្សេងទៀត ទើបគាត់ភ្ញាក់ខ្លួនជាថ្មីម្តងទៀត។ ក្រោយពីបានឡើងភ្នំហើយ អ្នកនាង គិតថារឿងបរាជ័យ គឺជារឿងធម្មតា ដូចជារឿងយើងឡើងភ្នំអញ្ចឹង មានឡើងមានចុះ នៅក្នុងជីវិត ។

ទន្ទឹមនឹងនេះ អ្នកនាង ក៏បានចេញវិដេអូឃ្លីបមួយ ដើម្បីចែករំលែកដល់អ្នកដែលមានជំងឺបាក់ទឹកចិត្ត ឲ្យបានដឹង ឈប់បាក់ទឹកចិត្តហើយងើបមកសារជាថ្មី ហើយត្រូវរកដំណោះស្រាយ កុំរត់គេចពីបញ្ហា ការរត់គេច យើងទៅបាត់ក៏ពិតមែន ប៉ុន្តែអ្នកដែលនៅរស់គេមានអារម្មណ៍ថាពិបាកយ៉ាងណា ពេលដែលបាត់បង់យើងទៅ​ ហើយគេនឹងត្រូវធ្វើយ៉ាងក្រោយពេលគ្មានរូបយើង ឬមួយយើងចង់តែរត់គេច មិនគិតចង់ដោះស្រាយទេ ឬយ៉ាងណា។ យើងត្រូវគិតពីអ្នករស់ដែលនៅជុំខ្លួនយើង មុននឹងសម្រេចចិត្តថា ចាកចេញពីគេ ព្រោះមនុស្សដែលស្លា ប់បាត់ទៅគ្មានអ្វីដែលនៅសោកស្តាយទៀតក៏ពិតមែន តែសម្រាប់អ្នកដែលនៅរស់គឺគាត់រស់នៅទាំងក្តីឈឺចាប់ ភាពវេទនា ត្រូវមើលថែកូនចៅ ជំនួសយើង។

នៅក្នុងហ្វេសប៊ុករបស់លោកតាន់ គឹមសួរ បានធ្វើការបង្ហោះសារ អមជាមួយនឹងវិដេអូរបស់បងស្រីថា "លីនដាគឺជាមនុស្សបាក់ទឹកចិត្តដំណាក់កាលចុងក្រោយ ហើយធ្លាប់ព្យាយាមសំលាប់ខ្លួនជាច្រើនលើកច្រើនសារ ជាភ័ព្វសំណាងភ្នំឱរ៉ាល់បានសង្គ្រោះអាយុជិវិតនាងទាន់ពេល ហើយបានជួយព្យាបាលនាងឲ្យរួចផុតពីជំងឺដ៏កាចសាហាវនេះ។ បន្តិចទៀត នាងមានអ្វីចែករំលែកទៅកាន់អ្នកដែលគិតថាខ្លួនកំពុងតែមានជំងឺនេះ"។

មានវិដេអូ៖


ប្រភព៖ Tan Kimsour