កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ នៅលើបណ្តាញសង្គមហ្វេសប៊ុកមួយដែលមានឈ្មោះថា Preap Sam Ol បានបង្ហោះវិដេអូ អមជាមួយសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ក្រោយពីបានឃើញសត្វក្ងោក មួយបានជាប់អន្ទាក់គេ ហើយក៏ស្លា ប់ដោយស្នាដៃជនល្មើសលួចដាក់។
នៅក្នុងគណនីហ្វេសប៊ុកខាងលើបានរៀបរាប់ថា "២៩/១០/២០១៩ សហគមន៍សង្ឃរុក្ខវន័ ខេត្តឧត្តរមានជ័យ គណៈកម្មការ ចុះល្បាតព្រៃ ជួបប្រទះ សត្វក្ងោកជាប់អន្ទាក់ ដែលជនល្មើស លួចដាក់ ។ សូមបញ្ជាក់ថា សត្វក្ងោក នៅក្នុងព្រៃសហគមន៍សង្ឃរុក្ខវន័ មានមិន ច្រើនទេ ។ សូមអំពាវនាវ ចំពោះលោកអ្នកដែល មានចិត្តមិនល្អ លួចប្រម៉ាញ់ សត្វព្រៃ ។ សូមឈប់បន្តការលួច ធ្វើបទល្មើសទាំង ឡាយក្នុងព្រៃសហគមន៍ កុំឱ្យមានបន្ត"។
ក្រោយពីបានឃើញសារបង្ហោះនេះភ្លាម ធ្វើឲ្យមហាជនបង្ហាញអារម្មណ៍សោកស្តាយជាខ្លាំង ក្រោយពីបានបាត់បង់សត្វដ៏សែនស្អាត និងជាសត្វមួយដែលគួរឲ្យស្រលាញ់ ត្រូវបានជនល្មើសលួចដាក់ អន្ទាក់រហូតដល់សត្វមួយនេះបានស្លា ប់៕


មានវិដេអូ៖
ប្រភព៖ Preap Sam Ol