ប្រទេសកម្ពុជាគឺជាប្រទេសមួយអស្ចារ្យ មិនថាសំណង់ដែលកសាងឡើងតាំងពីសម័យអង្គរ ព្រៃឈើ ជ្រលង ដងអូរ គឺមានគ្រប់យ៉ាងទាំងអស់។ នាពេលបច្ចុប្បន្នមានភ្ញៀវទេសចរណ៍ជាច្រើនបានមកលេងកំសាន្តជាហូរហែរ ព្រោះតែប្រទេសមួយនេះ មានភាពត្រជាក់ត្រជំ សុខសាន្ត និងមានប្រាង្គប្រាសាទជាច្រើន ដែលទាក់ចិត្តភ្ញៀវទេសចរណ៍ឲ្យមកលេងកំសាន្តនៅប្រទេសកម្ពុជា របស់យើងជាប់រហូតមក។ ជាពិសេសគឺក្រុងសៀមរាបយើងតែម្តង គឺមានភ្ញៀវទេសចរណ៍ដែលបានមកដល់ប្រទេសកម្ពុជាហើយ មិនអាចរំលងបាន ចង់ដឹងចង់ឃើញពីទឹកដៃដ៏មហាអស្ចារ្យរបស់បុព្វបុរស ដូនតាខ្មែរយើងបានសន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយឲ្យបានឃើញគ្រប់ៗគ្នា។

ដោយឡែកបើយើងនិយាយពីផ្នែករបាំបុរាណខ្មែរយើងវិញ ក៏មិនធម្មតាដែរ។ របាំបុរាណខ្មែរមានជាដែមានទាំងភាពទន់ភ្លន់ ភាពរឹងមាំ ឆន្ទះ បានបង្កប់អត្តន័យយ៉ាងចាក់ដោត។ របាំបុរាណមានជាច្រើនទម្រង់ មានរបាំអប្សរា របាំជូនពរ របាំទេពមនោរម្យ របាំព្រះរាជទ្រព្យ...។

ចាស់បុរាណបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ ឲ្យបានរៀនសូត្រ ស្វែងយល់ពីក្បួនក្បាច់ នៃការរាំរបស់ខ្មែរមានជាច្រើនសណ្ឋាន ច្រើនបែប ហើយមានការបែងចែកគ្នាបានយ៉ាងច្បាស់ ។ ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Jeath Tra បានបង្ហោះរូបភាពជាច្រើនសន្លឹកពីក្បាច់រាំរបស់បងប្អូនអ្នកសិល្បៈបុរាណ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩នេះ ដោយភ្ជាប់ជាសារយ៉ាងខ្លីថា "ពួកយើងជាម្ចាស់ដើម នៃ សិល្បៈបុរាណដ៏ចំណាស់មួយនេះ!"។

ទាំងក្បាច់រាំ ទាំងស្នាមញញឹម ភាពទន់ភ្លន់ ភាពរឹងមាំ និងភាពអង់អាច នៅក្នុងក្បាច់រាំនីមួយៗ ពិតជាអស្ចារ្យខ្លាំងណាស់ មិនមានអ្វីមកផ្ទឹមបាន៕







ប្រភព៖ Jeath Tra