សមត្ថកិច្ចបានបញ្ជូនកម្លាំងអន្តរាគមន៍ពិសេសបន្ថែម ជាមួយសត្វសុនខហិតក្លិន ដើម្បីស្វែងរកស្រ្តីជនជាតិអង់គ្លេសដែលបានបាត់ខ្លួននៅកោះរ៉ុង...
-

បើយោងតាមគណនីហ្វេសប៊ុករបស់លោក Huy Bunleng បានបង្ហោះសារនៅមុននេះបន្តិចថា "ក្រុងកោះរ៉ុង-នៅព្រឹកថ្ងៃ៣០ ខែតុលា ឆ្នាំ២០១៩នេះ សមត្ថកិច្ចបានបញ្ជូនកម្លាំងអន្តរាគមន៍ពិសេសបន្ថែម ជាមួយសត្វសុនខហិតក្លិន ទៅកាន់កោះរ៉ុង ដើម្បីស្វែងរកស្ត្រីជនជាតិអង់គ្លេសមួយរូប ឈ្មោះAmelia Bambridge អាយុ 21ឆ្នាំ ដែលបាត់ខ្លួននៅលើកោះរ៉ុង"។

គួរបញ្ជាក់ផងដែរថា ស្ត្រីជនបរទេសដែលបាត់ខ្លួននេះ ឈ្មោះ Amelia Bambridge អាយុ ២១ឆ្នាំ ដែលយោងតាមរបាយការណ៍ពីសមត្ថកិច្ចបញ្ជាក់ថា បានបាត់ដំណឹងក្នុងភូមិសាស្ត្រក្រុងកោះរ៉ុង ចាប់ពីវេលាម៉ោងជិត៤ទៀបភ្លឺថ្ងៃទី២៤តុលា២០១៩ក្រោយបញ្ចប់កម្មវិធីជប់លៀងក្នុងកន្លែងកំសាន្តមួយលើកោះរ៉ុង ដោយមិនទាន់ដឹងថាជាការវង្វេងដូចករណីជនបរទេសខ្លះធ្លាប់វង្វេងបាត់ក្នុងព្រៃលើកោះកន្លងមក ឬដោយហេតុការណ៍មួយនៅឡើយ៕

ប្រភព៖ Huy Bunleng