កាន់តែក្តៅហើយ ! បញ្ជូនសុខហិតក្លិន​​ពិសេសភ្លាមៗ ទៅកោះរ៉ុងភ្លាមៗដើម្បីជួយរកនារីជនជាតិអង់គ្លេសដែលបាត់ខ្លួននៅលើកោះរ៉ុង...(មានវិដេអូ)
ស៊ីហៀង
-

ក្រុងកោះរ៉ុង-ដំណឹងពីការបាត់ខ្លួនស្ត្រីជនជាតិអង់គ្លេស ម្នាក់លើកោះរ៉ុង នៅតែជាប្រធានបទដ៍សំខាន់ដែលមហាជនចង់ដឹង ពីជោគវាសនារបស់ស្ត្រីជនជាតិអង់គ្លេសរូបនោះ ក្រោយបាត់ដំណឹងរយៈពេលមួយសប្តាហ៍មកហើយ ។ សម្រាប់ប្រតិបត្តិការស្វែងរក មន្ត្រីថ្លែងថានៅព្រឹកថ្ងៃ30.10.2019នេះ សមត្ថកិច្ចបានបញ្ជូនកម្លាំងអន្តរាគមន៍ពិសេសបន្ថែម ជាមួយសត្វសុនខហិតក្លិន ទៅកាន់កោះរ៉ុង ដើម្បីស្វែងរកស្ត្រីជនជាតិអង់គ្លេសឈ្មោះAmelia Bambridge អាយុ 21ឆ្នាំ ដែលបាត់ខ្លួននៅលើកោះរ៉ុងតាំងពីទៀបភ្លឺថ្ងៃ24តុលា2019 ។

មន្ត្រីរដ្ឋបាលក្រុងកោះរ៉ុងអោយPNN ដឹងថា នៅព្រឹកថ្ងៃ30តុលា2019នេះ ការស្វែងរកស្ត្រីជនជាតិអង់គ្លេសដែលបាត់ខ្លួននៅលើកោះរ៉ុង ពីសមត្ថកិច្ចនិងក្រុមអ្នកស្មគ្រ័ចិត្តនៅតែធ្វើបន្ត ក្រោយដំណឹងអំពីជោគវាសនារបស់ស្ត្រីជនជាតិអង់គ្លេសរូបនោះ មិនទាន់ទទួលបាននៅឡើយ បើគិតមកត្រឹមមុនថ្ងៃត្រង់ថ្ងៃ30តុលា2019នេះ។ មន្ត្រីថ្លែងថា ក្រៅពីការរុករកមនុស្ស ការស្រាវជ្រាវផ្សេងៗក៍កំពុងធ្វើដែរពីសមត្ថកិច្ចជំនាញ ដើម្បីរកប្រភពនិងដើមហេតុដែលនាំទៅដល់ការបាត់ខ្លួននេះ ៕ ប្រភព Huy Bunleng