ភ្នំពេញ៖ នារីម្នាក់វ័យក្មេងម្នាក់បាន ជិះកង់បីឥណ្ឌាមួយគ្រឿង ចេញពីចេញពីខារ៉ាអូខេស្ពានមាស ទៅស្ពានជ្រោយចង្វារ បម្រុងលោតទឹកសម្លា ប់ខ្លួន កាលពីវេលាម៉ោង១ យប់រំលងអធ្រាត្រ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចស្ពានជ្រោយចង្វារចាស់ ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ តែមិនបានសម្រេច ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានទាន់ពេលវេលា។

នារីរូបស្រស់នោះមានឈ្មោះថា អៀង វត្តី ភេទស្រី អាយុ១៩ ឆ្នាំ ស្នាក់នៅម្តុំគីឡូលេខ៦ សង្កាត់គីឡូលេខ៦ ខណ្ឌឬស្សីកែវ។ ប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នារីវ័យក្មេងខាងលើ បានចុះពីលើកង់បីឥណ្ឌា ហើយក៏ឈរនៅលើស្ពាន ឈរយំបានមួយសន្ទុះ បន្ទាប់មកក៏ប៉ុនប៉ងធ្វើសកម្មភាព លោតទឹកសម្លា ប់ខ្លួនតែម្តង ដោយឃើញហេតុការណ៍នោះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបានភ្លាម ហើយក៏នាំនារីរូបនោះមករង្វង់មូលព្រហ្មមុខបួន ដើម្បីសួរនាំ ភ្លាមនោះនាងក៏បានសន្លប់ បន្ទាប់មកក៏បញ្ជូនទៅកាន់មន្ទីរពេទ្យតែម្តង។

បើតាមសម្តីនារីខាងលើបានប្រាប់ឲ្យដឹងថា នាងធ្លាប់មានគូរដណ្តឹងពីរនាក់ ម្នាក់បានបែកគ្នាអស់រយៈពេល៣ឆ្នាំមកហើយ ហើយលើកក្រោយនេះ នៅមិនទាន់បែកគ្នានោះទេ។ នាងបានបន្តទៀតថា មូលហេតុនៃការលោតទឹកសម្លា ប់ខ្លួននេះ ទី១ គឺមកពីមានបញ្ហាជាមួយមេការ ដែលធ្វើការខារ៉ាអូខេស្ពានមាស និងទី២ មានបញ្ហាជាមួយសង្សារ ទើបធ្វើឲ្យនាងសម្រេចចិត្តបញ្ចាប់ជីវិតតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជ្រោយចង្វារ ក៏បានធ្វើការទាក់ហៅម្តាយខ្លួន ឲ្យមកយកត្រឡប់ទៅផ្ទះវិញ៕