អាណិតក្មួយប្រុសណាស់ដែលមានម្តាយបែបនេះ...ប្តីកំសត់មើលវិដេអូ ទាំងឈឺចាប់ ក្រោយពីប្រពន្ធនាំប្រុសថ្មី ចូលដេកផ្ទះសំណាក់...មានវិដេអូ
-

ភ្នំពេញ៖ បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Huy Ou Dom បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកថា "មើលមុខប្រពន្ធមានសាហាយផិតប្ដីទាំងរស់? នេះជាវីដេអូប្រពន្ធនឹងសាហាយ ពិតជាគ្មានកេរ្ត៍ខ្មាសមែន ស្ត្រីជាប្រពន្ធមានប្រុសថ្មីនាំគ្នាចូលផ្ទះសំណាក់ ប្រុសស្នេហ៍ថតរូបឆាតបង្អួតប្តី ឲ្យឈឺចាប់ ក្អួតឈាម ដូចអុកសារ៉េន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ខែតុលា ឆ្នាំ២០១៩ មានក្រុមគ្រួសារមួយក្រុមដោយមានប្តីដើមប្រពន្ធកូនរួមនិងបុរសដែលជាសាហាយស្មន់បាននាំគ្នាមកកាន់ប៉ុស្តិនគរបាលស្ទឹងមានជ័យទី១ដើម្បីឲ្យសមត្ថកិច្ចជួយដោះស្រាយសង្រ្គាមស្នេហាខណះដែលបុរសល្មោភស្នេហ៏ញ៉ែមិនរើសមុខបានមកដណ្តើមយកប្រពន្ធសាច់សខ្ចីរបស់គាត់ទាំងកំពុរស់នៅជាមួយគ្នាដោយមិនទាន់លែងលះគ្នាដាច់ស្រេចផងនោះ។

បើយោងតាមបុរសវ័យចំណាស់ម្នាក់ដែលគាត់បានអះអាងខ្លួនជាប្តីដើម បានរៀបរាប់ប្រាប់ឲ្យដឹងថារូបគាត់និងប្រពន្ធបានរៀបការនិងរួមរស់នៅជាមួយគ្នាអស់រយះពេល១៦ឆ្នាំមកហើយដោយមានចំណងដៃកូនប្រុសស្រី២នាក់កូនស្រីអាយុ១៥ឆ្នាំនិងកូនប្រុសអាយុ១៣ឆ្នាំតែសោកស្តាយដែលពួកគាត់មិនបានចុះអេតាសេវិល។

រូបគាត់បានបន្តទៀតថាការរស់នៅជាមួយក្រុមគ្រួសាររួមទាំងម្តាយក្មេកនៅឯខេត្តព្រៃវែងគឺជិវិតគ្រួសាររបស់គាត់មានក្តីសុខខ្លាំងណាស់។ មួយរយះក្រោយមកពួកគាត់បានចាកចេញពីស្រុកកំណើតមករស់នៅទីក្រុងភ្នំពេញ មកស្នាក់នៅម្តុំស្ទឹងមានជ័យដោយប្រពន្ធធ្វើជាកម្មកររោងចក្រកាត់ដេរចំណែករូបគាត់ជាប្តីប្រកបមុខរបរលក់ដូរបន្តិចបន្តួច​ក្រោយមករូបគាត់បានជួបគ្រោះថ្នាក់ចរាចរណ៏យ៉ាងធ្ងន់ធ្ងមិនសង្ឃឹមថានិងរស់រានមានជិវិតដល់ថ្ងៃនេះទេខណះពេលដែលគាត់កំពុងតែដេកសំរាកនៅមន្ទីរពេទ្យដោយក្តីអស់សង្ឃឹមបានផ្តែផ្តាំថាអូនអើយបើអត់ពីបងទៅសូមអូនរកមនុស្សណាដែលល្អមើលថែអូនជំនួសបងចុះមិននឹកស្មានថាប្រពន្ធរបស់គាត់យកសំដីរបស់គាត់ទៅអនុវត្តន៏ទាំងគាត់មិនទាន់បានលាចាកលោកផង។

ស្រាប់តែរយៈពេលប្រហែល៦ខែកន្លងមកនេះក៏ឃើញបុរសម្នាក់ដែលចូលខ្លួនមកសុំស្រលាញ់ប្រពន្ធរបស់គាត់ ធ្វើអោយគាត់និងកូនៗព្រមទាំងម្តាយក្មេកមានការឈឺចាប់និងខ្មាស់ដល់អ្នកស្រុកក្រោយពេលបុរសខាងលើនេះនាំប្រពន្ធរបស់គាត់ទៅដេកផ្ទះសំណាក់ហើយថែមទាំងថតរូបឆាតអោយបងប្អូនរបស់គាត់មើលទៀតថែមទាំងគំរាមមិនអោយគាត់និងម្តាយក្មេកតេទៅរំខានប្រពន្ធគាត់បើមិនអញ្ចឹងទេនោះបុរសជាសាហាយស្មន់និងបោកទូរសព្ទ័កំទេចចោលលែងអោយមានការទំនាក់ទំនងគ្នា។

ជុំវិញករណីខាងលើនេះលោកម៉ៅសាវឿននាយប៉ុស្តិនគរបាលប៉ុស្តិស្ទឹងមានជ័យទី១មិនហ៊ានទទួលពាក្យបណ្តឹង ពីបុរសជាប្តីដើមនោះទេដោយលោកបានអោយភាគីទាំង៣ទៅប្តឹងនៅឯស្រុកកំណើតរបស់ពួកគាត់នៅឯខេត្តព្រៃវែងវិញទៅព្រោះពួកគាត់បានរៀបការនៅទីនោះ។

ជាចុងក្រោយបុរសជាប្តីដើមបានអង្វរសម្ថកិច្ចថាបើលោកមេប៉ុស្តិមិនទទួលបណ្តឹងរឿងសាហាយស្មន់ក៏មិនអីដែរតែគាត់សុំប្តឹងទារសំណងថ្លៃបុរសជាសាហាយបានបោកទូរសព្ទ័ដៃចំនួន៣គ្រឿងដែលរូបគាត់ទិញអោយប្រពន្ធគាត់ចាំរឿងប្តឹងសាហាយស្មន់ចាំគាត់ទៅប្តឹងនៅស្រុកក៏បានដែរ៕

មានវិដេអូ៖

ប្រភព៖ Huy Ou Dom