នៅមុននេះបន្តិច នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Vann Vin បានបង្ហោះសារលើបណ្តាញសង្គម ដើម្បីឲ្យបងប្អូនជាច្រើនជួយចែករំលែកបន្តទៀត ក្រោយពីបងប្រុស ឈិន វណ្ណា ហៅ បងមាង ដែលបានវង្វេងបាត់ក្នុងពិធីបុណ្យកឋិនទាននៅវត្តភ្នំព្រះ ស្រុកជុំគិរី ខេត្តកំពតកាលពីថ្ងៃម្សិលមិញនេះ ។

បើយោងតាមគណនីហ្វេសប៊ុកខាងលើ បានបង្ហោះសារថា "ដំណឹងបាត់បងប្រុស ឈិន វណ្ណា ហៅ បងមាង ដែលបានវង្វេងបាត់ក្នុងពិធីបុណ្យកឋិនទាននៅវត្តភ្នំព្រះ ស្រុកជុំគិរី ខេត្តកំពតកាលពីថ្ងៃម្សិលមិញនេះ ។ បេីបងប្អូនប្រិយមិត្តក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសបុកបានឃេីញប្រុសស្អាតដូចមានភិនភាគខាងលេី សូមមេត្តាធ្វេីការទំនាក់ទំនងមកកាន់#ព្រះគ្រូវិជ្ជារតនញាណ ឈុនគឹម ហោ ចៅអធិការវត្តមហានាមស្លារតាមទូរស័ព្ទលេខ 07072 4444. /0973300099 ។ សូមអរគុណ !!!"។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើនបាន ជួយស៊ែរចែករំលែក បន្តផង ព្រោះគាត់និងក្រុមគ្រួសារ ពិតជាមានការព្រួយបារម្ភជាខ្លាំង ។ ដូចនេះសូមបងប្អូនជួយចែករំលែកបន្តផង ។ សូមអរគុណ៕
ប្រភព៖ Vann Vin