ជីវិតរបស់មនុស្សម្នាក់ៗពិតជាមានការលំបាកខ្លាំងណាស់ ក្រោយពីបានឃើញជីវិតមួយគ្រួសារ មានឪពុកម្តាយកូន ចំនួន៥នាក់រស់នៅក្នុងផ្ទះ ។ បន្ទាប់មកឪពុកក៏ធ្លាក់ខ្លួនឈឺ ទៅធ្វើការមិនកើត ទើបកូនៗសម្រេចចិត្តឈប់រៀន ព្រោះថាឪពុកធ្លាក់ខ្លួនឈឺ ហើយម្តាយបានរត់ចោល កូនៗគ្មានក្តីអាណិតអាសូរអីបន្តិចសោះ។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ស្រេន វុធថា បានបង្ហោះសារនៅលើបណ្តាញសង្គមបានរៀបរាប់ពីការលំបាករបស់ជីវិតមួយគ្រួសារថា "ជាឪពុកត្រូវដើរតួរជាមេគ្រួសារយ៉ាងសំខាន់ក្នុងការចិញ្ចឹមគ្រួសារ តែពេលនេះត្រូវធ្លាក់ខ្លួនឈឺ ធ្លាប់តែធ្វើការសំណង់ដើម្បីយកលុយមកចិញ្ចឹមកូន ដល់ពេលធ្លាក់ខ្លួនឈឺលុយក៏អត់ ប្រពន្ធក៏រត់ចោលទៀតព្រោះតែក្រ ហើយកូនទាំងបីក៏ត្រូវឈប់រៀន ដើម្បីរកលុយដោះស្រាយជីវភាព គាត់សូមអោយបងប្អូនជួយដល់គាត់ផង គាត់អស់លទ្ធភាពហើយ? គាត់រស់នៅ ភូមិខ្នាចខាងជើង ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ ។លេខទូរសព្ទដើម្បីជួយដល់គាត់081606868
ABA 001107217 SREN VUTHA"។

ទន្ទឹមនឹងនេះ មានតែសូមឲ្យបងប្អូន ជួយដល់គាត់ផង ព្រោះថាគ្រួសារគាត់ពិតជាលំបាកខ្លាំងណាស់ ហើយពេលនេះធ្លាក់ខ្លួនឈឺ ហើយប្រពន្ធក៏រត់ចោល កូនក៏ត្រូវបោះចោលការសិក្សា ដោយសារត្រូវរកប្រាក់មកទិញថ្នាំឲ្យពុកនិងទិញម្ហូប៕
ប្រភព៖ ស្រេន វុធថា