សូមបងប្អូនប្រុងប្រយ័ត្ន...យុវជនម្នាក់បានស្លា ប់បាត់បង់ជីវិត ដោយសារតែសាកថ្មទូរស័ព្ទបណ្តើរ ដាក់កាស់ ដេកស្តាប់បទចម្រៀងបណ្តើរ...
-

ខេត្តសៀមរាប៖ កាលពីយប់ថ្ងៃទី៣០ខែតុលាឆ្នាំ២០១៩ វេលាម៉ោង៣និង៤៥នាទីទាបភ្លឺ យុវជនម្នាក់ដេកសាកថ្មទូរស័ព្ទទុកចោល រួចហើយដាក់ខ្សែកាស់ ដេកស្តាប់បទចម្រៀង លង់លក់ បណ្តាលឲ្យឆក់ស្លា ប់បាត់បង់ជីវិត ដែលហេតុាករណ៍នេះបានកើតឡើងនៅចំណុចផ្ទះមេជាង កាត់កញ្ចក់ ក្នុងភូមិភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។ 

ជនរងគ្រោះមានឈ្មោះថា ផន់ កក្កដា ភេទប្រុសអាយុ១៩ ឆ្នាំមានស្រុកកំណើតនៅភូមិតាំងយូ ឃុំអូរដាស្រុកកំរៀង ខេត្តបាត់ដំបង មានមុខរបរកូនជាងធ្វើកញ្ចក់ បច្ចុប្បន្នរស់នៅភូមិឃុំកើត ហេតុខាងលើ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា​ មូលហេតុនៃការស្លា ប់បាត់បង់ជីវិតនេះ គឺជនរងគ្រោះ បានសាកថ្មទូរស័ព្ទ ហើយយកកាសស្តាប់ត្រចៀកដោតនឹងទូរសព្ទ បណ្តាលឲ្យឆក់ស្លា ប់តែម្ដង។ សមត្ថកិច្ចក៏បានសូមណូមពរដល់បងប្អូនទាំងអស់ កុំឲ្យអ្នកប្រើប្រាស់ ទូរស័ព្ទទំនើបៗ ទាំងអស់ មេត្តាកុំសាកថ្មបណ្តើរ ចុចលេងបណ្តើរ ព្រោះអាចនាំឲ្យគ្រោះថ្នាក់។ បច្ចុប្បន្នស ពជនរងគ្រោះត្រូវបានបញ្ជូនឲ្យទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕