កាលពីថ្ងៃម្សិលមិញនេះនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Ly Marady បានបង្ហោះសារយ៉ាងរំភើបទៅកាន់មនុស្សស្រីម្នាក់ដែលខ្លួនស្រលាញ់ និងបានផ្តាំផ្ញើទៅកាន់មនុស្សប្រុស មួយចំនួន ដែលធ្លាប់សាវាថា "សារផ្តាំផ្ញើទៅកាន់មនុស្សប្រុស មូលហេតុដែលខ្ញុំស្រលាញ់សង្សាររខ្ញុំមួយដឹងមួយ ស្មោះត្រង់និងគាត់ មិនចេះរញ៉េរញ៉ៃជាមួយមនុស្សស្រីផ្សេង ដោយសារពីមុនខ្ញុំធ្លាប់មានសង្សារស្រលាញ់ខ្ញុំខ្លាំង ខ្ញុំបានចិត្តលួចទាក់ទងមនុស្សស្រីផ្សេងធ្វើបាបចិត្តគាត់ ជួបអ្នកក្រោយៗមកបាបកម្មនេះធ្លាក់មកលើខ្ញុំម្តង អារម្មណ៍នេះគឺឈឺចាប់ខ្លាំង ។

ចឹងហើយបើបានជួបមនុស្សស្រីម្នាក់ដែលល្អដែលសាកសមនិងខ្លួនហើយ ត្រូវចេះថែរក្សាឲ្យបានល្អ កុំចាំបាត់បង់ទើបស្តាយក្រោយ កុំធ្វេសប្រហែសឲ្យសោះ បើអ្នកហ៊ានតែមិនខ្វល់ខ្វាយពីនាង មិនខ្វះទេមនុស្សប្រុសចាំតាមស្រលាញ់នាង"។

ភ្លាមនោះក៏មានបងប្អូនជាច្រើន បានចូលខមិន ខណៈពេលដែលសាររបស់ប្អូនប្រុសបានបង្ហោះសារឡើង ព្រមទាំងការពាក្យជូនពរដល់អ្នកទាំងពីរនាក់ ឲ្យរស់នៅជាមួយគ្នា ដោយមានក្តីសុខ និងស្រលាញ់គ្នាដល់ចាស់កោងខ្នងផងដែរ៕



ប្រភព៖Ly Marady