សំណាងពិតៗ...បុរសមហាសំណាងម្នាក់ ឈ្នះរង្វាន់រថយន្ត Ford មួយគ្រឿងពីក្រុមហ៊ុន GANZBERG...
សៀមរាប៖ កាលពីថ្ងៃទីម្សិលមិញនេះ មានអតិថិជនមហាសំណាងម្នាក់ បានឈ្នះរង្វាន់ឡានស៊េរីទំនើប Ford Ranger ថ្មីស្រលាងមួយគ្រឿង ក្រោយពីបានក្រវិលកំប៉ុងស្រាបៀរGANZBERG ។ បុរសមហាសំណាងរូបនោះមានឈ្មោះថា ព្រំ មុន្នី រស់នៅភូមិ ធ្លកអណ្តូង សង្កាត់ ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាបបានត្រូវរង្វាន់ឡានFordពីក្រុមហ៊ុន GANZBERG"។ ភ្លាមនោះធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកធ្វើការចែករំលែកយ៉ាងច្រើនពេញបណ្តាញសង្គម។

មានបងប្អូនជាច្រើនដែលលេងបណ្តាញសង្គមហ្វេសប៊ុក បានសម្តែងការត្រេកអរជំនួស ក្រោយពីបានឃើញលោក មុន្នីបានឈ្នះរង្វាន់ដ៏ធំរបស់ស្រាបៀរ GANZBERG ។ អតិថិជនរបស់ស្រាបៀរ GANZBERG ប្រាកដជាបានជ្រាបហើយថា ស្រាបៀរ GANZBERG ជារង្វាន់ជាច្រើន នៅលើក្រវិលកំប៉ុង មានរង្វាន់លុយសុទ្ធជាច្រើនរង្វាន់ ម៉ូតូធំBMW និងឈ្នះស្រាបៀរជាច្រើនកំប៉ុងទៀតពីស្រាបៀរ GANZBERG ៕





ប្រភព៖ Hea Nheng
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។