គ្មានអ្វីខ្លោចផ្សារជាងឃើញកូនខ្លួនឯងឈឺ... ក្នុងពេលឆាប់ៗនេះលោកឧកញ៉ា និង កូនប្រុសនឹងទៅបួស ដើម្បីឲ្យសំណព្វចិត្តឆាប់បានជាសះស្បើយពីជំងឺ...
ស៊ីហៀង
-

បងប្អូនប្រាកដជាបានស្គាល់ពីវត្តមានលោកឧកញ៉ា ឌួង ឆាយ ដែលលោកតែងតែជួយដល់សង្គមជាច្រើន និងទទួលបានការសរសើរយ៉ាងខ្លាំងបន្ទាប់ពីបានឃើញរូបលោក បានជួយដល់សង្គម ពិសេសគឺបានជួយដល់បងប្អូននិងក្មេងនៅមន្ទីរពេទ្យគន្ធបុប្ផាផងដែរ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះរបស់លោកឧកញ៉ា បានបង្ហោះសារថា "ក្នុងពេលឆាប់ៗនេះខ្ញុំនិង កូនប្រុសនឹងទៅបួស។ មុខដូខពុកណាស់កូនមាសឪពុក គ្មានអ្វីខ្លោចផ្សារជាងឃើញកូនខ្លួនឯងឈឺ និងមិនអាចធ្វើអ្វីបានក្រៅពីរង់ចាំអោយគាត់បានធូរស្បើយឡើងដោយខ្លួនឯង ពីព្រោះការព្យាបាលបានបញ្ចប់សំខាន់គឺគាត់មិនទាន់អាចចូលសាលារៀនវិញបាន។ ឌួង ឆាយ"។

ភ្លាមៗនោះក៏មានបងប្អូនជាច្រើនបានចូលមកខមិន បង្ហាញពីការអាណិតដ៏ក្មួយប្រុសជាខ្លាំង និងបានបង្ហាញអារម្មណ៍ថា "អាណិត​ចៅប្រុស​ណាស់​ សូម​បួងសួង​ដល់​គុណ​បុណ្យ​ព្រះរតនត្រៃយ៍ទាំងបី​ បារមី​នៃវត្ថុស័ក្ដិសិទ្ធិជួយទ្រទ្រង់បីបាច់ថែរក្សាចៅប្រុសឱ្យជួបតែសេចក្ដីសុខ​ សុខភាព​ល្អ​និង​ជាសះស្បើយ​ពី​ជម្ងឺ​ ។ ???"។ និងមានអ្នកខ្លះថា​"តើ​ចៅ​ប្រុស​ឈឺ​អ្វី​ក្មួយ​ខ្ញុំ​មាន​អារម្មណ៍​ថា​អាណិត​នឹង​ឈឺចាប់​ក្នុង​ចិត្ត​ណាស់​ខ្ញុំ​ក៏មាន ចៅប្រុស​ដែរខ្ញុំ ថ្នម​វា​ណាស់​វា​មាន​អាយុ​20 ខែហើយ ចូល​រៀន​មតីយ្យ ហើយ​សូម​ឲ្យ​ចៅប្រុស​ជា​ឆាប់​ៗ​ខាង​មុខ​នេះ​ហើយ​នឹង​បាន​ទៅ​រៀន​សូត្រ​នឹង​គេ​ណា​ចៅ"៕

ប្រភព៖ Duong Chay ឌួង ឆាយ