ស្តាយណាស់...លោក ណុប បាយ៉ារិទ្ធ ផ្តាំទៅប្អូនស្រី កែវ ចាន់ដាលីន ថាមិនទទួលជោគជ័យក្នុងការប្រឡង មិនប្រាកដថាធ្វើតារាចម្រៀងល្បីមិនបានទេ...
-

តារាចម្រៀងលំដាប់ជួរមុខ លោក ណុប បាយ៉ារិទ្ធ បានបង្ហោះសារយ៉ាងវែងនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ដោយលោកបានសរសេរថា "ក្មេងស្រីម្នាក់ ដែលជាកូនខ្មែរ ជាបេក្ខនារីក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកXFactor Cambodia រដូវកាលទី១ បានចាកចេញពីកម្មវិធីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័តកាលពីយប់មិញ ។

ពីមួយវគ្គទៅមួយវគ្គ បើទោះជាមានផលវិបាកប៉ុណ្ណាសម្រាប់គាត់ តែគាត់នៅតែខិតខំប្រឹងប្រែង ព្យាយាមអស់ពីសមត្ថភាព ដើម្បីអោយខ្លួនឯងបានសម្របខ្លួនទៅតាមវិញ្ញាសាររាល់សប្តាហ៍ ។ ប្អូនស្រីគឺជាធនធានសិល្បៈថ្មីមួយដែលមានសមត្ថភាពច្រៀងបទចម្រៀងជាភាសារអង់គ្លេសបានយ៉ាងល្អ ជាធនធានមួយដ៍កម្រ ដែលមិនមែននណាៗចេះតែអាចធ្វើបាននោះទេ ។ ជាបេក្ខនារីមួយរូបដែលចំរាញ់រើសចេញពីមនុស្សរាប់ម្មុឺននាក់ ដែលមិនមែនរើសចេញពីមនុស្ស២នាក់ ឬ ៣នាក់ ជាបេក្ខនារីដែលរើសចេញពីគណកម្មការទាំង៤ដែលមានបទពិសោធន៍ក្នុងវិស្ស័យសិល្បៈ ។

ជាមោទនភាពមួយសម្រាប់ប្អូនផ្ទាល់ សម្រាប់បងជាគណៈកម្មការគ្រប់គ្រង និងសម្រាប់ប្រទេសកម្ពុជាផ្ទាល់ ដែលក្មេងស្រីដ៍ក្មេងខ្ចីមួយរូប អាចប្រើប្រាស់សម្លេងនិងសមត្ថភាពច្រៀងបានល្អ រហូតធ្វើអោយXFactor global បានមើលឃើញពីសមត្ថភាពរបស់ប្អូន ហើយបានយកទៅផុសនៅលើ channel YouTube XFactor global ដល់ទៅ៤លើក ! យ៉ាងហោចក៍គេបានស្គាល់ថាប្អូនគឺជាកូនខ្មែរ??មួយរូបដែលអាចច្រៀងភាសារអង់គ្លេសអោយមនុស្សក្នុងពិភពលោកបានស្តាប់ បើទោះជាក្នុងកំរឹតណា តែវាជាភាពក្លាហានរបស់កូនខ្មែរ១រូប ដោយទទួលបាននូវការសរសើរពីប្រជាជនខ្មែរ និង ប្រជាជនបរទេសជាច្រើនចូលទៅcomments សរសើរ ។ ទាំងនេះស្តែងអោយឃើញពីភាពអស្ចារ្យរបស់កូនខ្មែរដែលអាចប្រើប្រាស់សម្លេងរបស់ខ្លួនអោយពិភពលោកបានស្គាល់ ថាគាត់ជានណា ? ជនជាតិអី្វ? ប្រទេសអ្វី? ហើយយ៉ាងហោចណាស់ក៍ជាមោទនភាពសម្រាប់ខ្លួនគាត់ គ្រួសារគាត់ កម្មវិធីទាំងមូល និងប្រទេសយើងដែរ បើប្រៀបទៅនិងប្រទេសអាសុីដូចគ្នានៅជិតខាងយើង គេឈានដើរទៅដល់ពិភពលោកអស់ហើយ តែក៍អាចអោយគេមើលឃើញថា អូរ...កូនខ្មែរជំនាន់ក្រោយកំពុងនាំគ្នាបំពេញមហិច្ឆិតា បំពេញក្តីស្រម៉ៃរបស់ពួកគេ អាចច្រៀងបទចម្រៀងដែលល្បីលើពិភពលោកបានដែរតើ ក៍អោយគេបានឃើញថាជាពេលវេលាមួយដែលកូនខ្មែរត្រូវបោះជំហានឆ្ពោះទៅមុខហើយ បើទោះជាផ្លូវវែងឆ្ងាយ តែវាជាការចាប់ផ្តើមដ៍ល្អមួយ ព្រោះបើប្រៀបទៅការប្រឡងនៅប្រទេសជិតខាងទាំងអស់ គឺគ្មានប្រទេសណាមួយដែលថាដាច់ខាតមិនមានការច្រៀងភាសារអង់គ្លេសសោះនោះទេ គឺគេគាំទ្រណាស់ អោយតែជាការខំប្រឹងនិងជាសមត្ថភាពរបស់ប្រជាជនគេ បេះដូងគេទូលំទូលាយ រិះគិតវែងឆ្ងាយ ហើយតែងតែអបអរ ជំរុញលើកទឹកចិត្ត ស្ថាប្បនា ក្នុងការកែរលំអរ គ្មានការរើសអើង បែងចែក ឬ ជាន់ពន្លិច ។ សម្រាប់ខ្ញុំ ខ្ញុំមានមោទនភាពបើទោះជាគាត់មិនជាប់សាច់ឈាមជាមួយខ្ញុំក៍ដោយ ចុះប្រសិនបើគាត់ជាសាច់ឈាមរបស់អ្នក អ្នកមានមោទភាពទេ? ហើយបើក្នុងនាមគាត់ជាកូនខ្មែរម្នាក់ អាចធ្វើបានប៉ុណ្ណឹង តើយើងគ្រប់គ្នាពិតជាមិនជួយអរបអរទេ ????

បងជូនពរអោយលីនសំរេចក្តីសុបិន្តខ្លួនឯងក្នុងថ្ងៃថ្មី១ ហើយបន្តរប្រឹងប្រែងដុះខាត់សមត្ថភាពអោយកាន់តែពូកែរពី១ថ្ងៃទៅមួយថ្ងៃ ជាលីនបច្ចុប្បន្នអោយបាន១០ដង បងជឿថាថ្ងៃ១លីននិងសាងភាពអស្ចារ្យសម្រាប់អ្នកគាំទ្រលីនម្តងទៀត ព្រោះនេះត្រឹមតែជាការចាប់ផ្តើមប៉ុណ្ណោះ ក្មេងដែលរៀនដើរ តែងតែដួល ដួលហើយងើប ងើបហើយប្រឹងជាឆន្ទៈតស៊ូរបស់មនុស្សស្វែងរកភាពជោគជ័យ ??????????????? Chandalin មិនទទួលជោគជ័យក្នុងការប្រឡង មិនប្រាកដ្តថាធ្វើតារាចម្រៀងល្បីមិនបានទេ៕

ប្រភព៖ ណុប បាយ៉ារិទ្ធ