ព្រះសីហនុ ៖ បងប្អូនច្បាស់ជាបានជ្រាបហើយថានៅកាលពីថ្ងៃទីប្រមាណម៉ោង៣កន្លះទៀបភ្លឺ ឈានចូលថ្ងៃទី២៤តុលា ឆ្នាំ២០១៩មាននារីជនជាតិបរទេសម្នាក់ដែលមានឈ្មោះថា Bambridge Amelia Louise បានបាត់ខ្លួននៅកោះរ៉ុងសន្លឹម មកទល់និងពេលនេះសម្ថតកិច្ចបានប្រើគ្រប់វិធីអស់ហើយនៅតែរកមិនឃើញនារីជនជាតិអង់គ្លេសនោះទៀត។

នេះបើយោងទៅតាមប្រភពពីរអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានធ្វើការលើកឡើងឲ្យដឹងថា ថ្ងៃទី៣០តុលានេះថា អ្នកនេសាទម្នាក់បានរាយការណ៍ទៅកងទ័ពជើងទឹកនៅតំបន់ខេត្តកោះកុង បន្ទាប់ពីប្រទះឃើញសាកសពអណ្ដែតនៅក្បែរកោះស្ដេច ចំណុចទឹកដីខេត្តកោះកុង កាលពីម៉ោងប្រមាណ១០ព្រឹក ដែលមានចម្ងាយប្រមាណជាង៦០គីឡូម៉ែត្រ ពីកោះរ៉ុង។ អ្នកនេសាទមើលឃើញសាកសពអណ្តែតផ្ងារ ដែលទូទៅអ្នកនេសាទសនិដ្ឋានថា សពអណ្តែតផ្ងារ ជាសពមនុស្សស្រី។

បន្ទាប់មកទៀតលោកក៏បានបន្ថែមបញ្ជាក់ថា៖«នៅថ្ងៃទី២៩ ទើបសមត្ថកិច្ច ទទួលបានដំណឹងថា អ្នកនេសាទប្រទះឃើញសាកសពអណ្ដែតកាលពីថ្ងៃទី២៧តុលានេះ។ អ្នកនេសាទគ្រាន់តែប្រទះឃើញ ហើយមករាយការណ៍ប៉ុណ្ណោះ។ មកដល់ពេលនេះ នៅមិនទាន់រកឃើញសាកសពនៅឡើងទេ ហើយយើងក៏មិនទាន់ប្រាកដថាសាកសពនោះ ជានារីជនជាតិអង់គ្លេសដែលបាត់ខ្លួនដែរ»។ លោក បន្ថែមថា សមត្ថកិច្ចកំពុងស្វែងរកសាកសព ដែលអ្នកនេសាទនោះ ប្រទះឃើញ។

គិតមកដល់ថ្ងៃនេះ មានរយៈពេល៧ថ្ងៃហើយ ដោយអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានអះអាងថា នៅមិនទាន់រកឃើញនារីជនជាតិអង់គ្លេស Bambridge Amelia Louise ដែលបានបាត់ខ្លួនននោះទេ។
