តារាចម្រៀងដ៏មានប្រជាប្រិយភាព អ្នកនាង ពេជ្រ សោភា ដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់មិត្តយុវជន ជាពិសេសបទចម្រៀងរបស់អ្នកនាង ។ តារាចម្រៀងដ៏ល្បីឈ្មោះរូបនេះ បានបង្ហោះសារយ៉ាងខ្លីនៅលើបណ្តាញសង្គមហ្វេសប៊ុកថា "នៅអោយស្ងៀម ចិត្តត្រូវធ្ងន់ កុំតបត ទោះជាគេជេររឺដៀលអ្នកច្រើនយ៉ាងណាក៏ដោយ អ្នកត្រូវចាំថាភាពមិនតបតគឺឈ្នះដោយមិនបាច់ខំ អ្នកកាន់តែស្ងៀម គេកាន់តែឈឺ អ្នកកាន់តែត្រជាក់ គេកាន់តែក្តៅ នៅទីបំផុតគេទេជាអ្នកដុតខ្លួនឯងអោយដោយខ្លួនឯង ព្រោះយើងមិនបានតបត #មេរៀនជីវិត??"។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើនបានចូលមកខមិន ចំពោះ CAPTION ដ៏ល្អរបស់អ្នកនាង ហើយក៏មានបងប្អូនជាច្រើន ក៏បានបង្ហោះចូលមកខមិនថា "នៅស្ងៀមក៏មាន2បែបដែល ស្ងៀមព្រោះគេចាក់ចំចំនុចឈឺ មួយទៀតស្ងៀមព្រោះល្អបរិសុទ្ធប្រាកដមែន"និងមានអ្នកខ្លះទៀតថា"មិនតបតមិនមែនមានន័យថាយើងអន់នោះទេ គឺយើងត្រូវរក្សាភាពថ្លៃថ្នូរនៅក្នុងខ្លួន??"៕






ប្រភព៖ Pich Sophea