ព័ត៏មានបឋម...នៅមុនបន្តិចមានអគ្គីភ័យកំពុងឆេះយ៉ាងសន្ធោរសន្ធៅ នៅម្តុំខាងក្រោយផ្សារលើ ខេត្ត...
បើយោងតាមគណនីហ្វេសប៊ុករបស់លោក Huy Bunleng បានបង្ហោះសារនៅលើបណ្តាញសង្គមថា"មានអគ្គិភយ័ឆេះតូបលក់ដូរនៅម្តុំខាងក្រោយផ្សារលើក្រុងព្រះសីហនុ ជាប់និងផ្សារមជ្ឈមណ្ឌលពាណិជកម្ម សង្កាត់លេខ៤ ក្រុងព្រះសីហនុ ក្នុងស្ថានភាពធ្ងន់ធ្ងរវេ លាម៉ោងជាង៩កន្លះព្រឹកថ្ងៃ៣១តុលា២០១៩នេះ។ ក្រោយកើតហេតុសមត្ថកិច្ចបានបញ្ជូនរថយន្តពន្លត់អគ្គិភយ័ទៅអន្តរាគមន៍ ពន្លត់ហើយក្រុមសង្គ្រោះក៍កំពុងធ្វើប្រតិបត្តិការជួយពលរដ្ឋនិងដោះស្រាយបញ្ហាផ្សេងៗនៅកន្លែងកើតហេតុ ក្នុងនោះសេចក្តីរាយការណ៍បឋមពីនគរបាលមូលដ្ឋានថា មានតូបលក់ដូរច្រើនតូបត្រូវបានអគ្គិភយ័ឆេះបំផ្លាញ។

យ៉ាងណាមិញ សូមបងប្អូនប្រុងប្រយ័ត្ន ចំពោះសុវត្ថិភាព។ សមត្ថកិច្ចនៅមិនទាន់បានបញ្ជាក់ទេថា មូលហេតុនៃការឆេះនេះ បណ្តាលមកពីអ្វី ។ ព័ត៏មានលំអិត យើងខ្ញុំនិងធ្វើការផ្សាយជូនបងប្អូនជាបន្តទៀត។




ប្រភព៖ Huy Bunleng
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។