ក្រុងព្រះសីហនុ-(ដំណឹងបឋម) មានអគ្គិភយ័ឆេះតូបលក់ដូរនៅម្តុំខាងក្រោយផ្សារលើក្រុងព្រះសីហនុ ជាប់និងផ្សារមជ្ឈមណ្ឌលពាណិជកម្ម សង្កាត់លេខ៤ ក្រុងព្រះសីហនុ ក្នុងស្ថានភាពធ្ងន់ធ្ងរវេលាម៉ោងជាង៩កន្លះព្រឹកថ្ងៃ៣១តុលា២០១៩នេះ។ ក្រោយកើតហេតុសមត្ថកិច្ចបានបញ្ជូនរថយន្តពន្លត់អគ្គិភយ័ទៅអន្តរាគមន៍ ពន្លត់ហើយក្រុមសង្គ្រោះក៍កំពុងធ្វើប្រតិបត្តិការជួយពលរដ្ឋនិងដោះស្រាយបញ្ហាផ្សេងៗនៅកន្លែងកើតហេតុ ក្នុងនោះសេចក្តីរាយការណ៍បឋមពីនគរបាលមូលដ្ឋានថា មានតូបលក់ដូរច្រើនតូបនៅប៉ែកខាងក្រោយផ្សារ ត្រូវបានអគ្គិភយ័ឆេះបំផ្លាញ។ ភ្លាមៗ គេនៅមិនទាន់ដឹងពីដើមហេតុថាបណ្តាលមកពីបញ្ហាអ្វីនៅឡើយ ៕

នេះបើយោងទៅតាមកណនីហ្វេសប៊ុកដែលមានឈ្មោះថាប្រជាជន ខេត្តព្រះសីហនុ បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ ក្រោយពីទទួលបានព័ត៌មានថា មានករណីអគ្គិភ័យ ឆេះផ្ទះប្រជាពលរដ្ឋ នៅសង្កាត់១ ក្រុងព្រះសីហនុ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានអញ្ជេីញចុះទៅជួយអន្ដរាគមន៍ដល់កន្លែងកេីតហេតុ ។ សូមទ្សនាវិដេអូខាងក្រោម៖





