លែងខ្វល់បាយទឹកហើយ ឯកឧត្តម គួច ចំរើន ដាច់ខាតលោកត្រូវតែជួយប្រជាជនរបស់លោកសិន...
ព្រះសីហនុ ៖ បងប្អូនច្បាស់ជាបានជ្រាបហើយថា នៅកាលពីពេលព្រឹកមិញនេះអគ្គិភ័យឆេះតូបលក់ដូរនៅម្តុំខាងក្រោយផ្សារលើក្រុងព្រះសីហនុ ជាប់និងផ្សារមជ្ឈមណ្ឌលពាណិជកម្ម សង្កាត់លេខ៤ ក្រុងព្រះសីហនុ បានឆាបឆេះយ៉ាងសន្ធរសន្ធៅ នៅវេលាម៉ោងជាង៩កន្លះព្រឹកថ្ងៃ៣១ ខែតុលា ឆ្នាំ២០១៩នេះបង្កធ្វើឲ្យមានភាពភ្ញាក់ផ្អើលជាខ្លាំងទៅដល់ប្រជាពលរដ្ឋនៅបម្តំនោះ។

គួបញ្ចាក់ផងដែរថាចំពោះករណី អគ្គីភ័យនេះកំពុងតែត្រូវបាននរថយន្តពន្លត់អគ្គិភ័យទៅអន្តរាគមន៍ ពន្លត់ហើយក្រុមសង្គ្រោះបានធ្វើប្រតិបត្តិការជួយពលរដ្ឋនិងដោះស្រាយបញ្ហាផ្សេងៗនៅកន្លែងកើតហេតុ នៅក្នុងនោះដែរគេឃើញមានវត្តមានរបស់លោក ឯកឧត្តម គួច ចំរើន ដែលជាអភិបាលខេត្តព្រះសីហនុ ចុះទៅជួយធ្វើការអន្តរាគមន៍ផងដែរ។សូមបញ្ចាក់ផងដែរថា ចំពោះដើមហេតុថាបណ្តាលមកពីបញ្ហាអ្វី យើងនៅមិនទាន់ដឹងឡើយទេថាមកពីមូលហេតុអី្វបានជាបង្កទៅជាករណីអគ្គីភ័យមួយនេះកើតឡើង។











ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។